ភ្នំពេញ ៖ កាលពីថ្ងៃទី ១៤ មករា ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិគប់គង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ នៅមុនពេលកើតហេតុគេឃើញម៉ូតូFTR ពណ៌ខៀវមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1BB-9896 ជិះគ្នា៣នាក់ ដោយបើកឌុបគ្នាតាមផ្លូវជាតិលេខ៣ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុក៏បានបុកគ្នាពេញទំហឹងជាមួយនិងម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1BG-9671 បើកបរដោយបុរសម្នាក់តាមផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿនដូចគ្នា បណ្តាលឱ្យម៉ូតូទាំងពីរគ្រឿង ដួលបោកទៅលើថ្នល់រងរបួសធ្ងន់ស្រាលទាំងសងខាង ដោយបុរសបើកម៉ូតូហុងដាឌ្រីម រងរបួសបាក់ដៃស្តាំ ហើយបុរសបើកម៉ូតូFT បាក់ធ្មេញ និងបុរសពីរនាក់រួមដំណើរជាមួយបុរសបើកម៉ូតូលាត់ដៃជើងរងរបួស ស្រាល ៕
» ព័ត៌មានជាតិ » ម៉ូតូបុកម៉ូតូ បណ្តាលឲ្យរបួសធ្ងន់ស្រាល៤នាក់