ភ្នំពេញ ៖ មន្ទីរធនធានទឹកនិងឧតុនិយម ខេត្តបន្ទាយមានជ័យ ដោយមានការ ចង្អុលបង្ហាញ ពីលោក រដ្ឋមន្ត្រី លឹម គានហោ រដ្ឋមន្ត្រីក្រសួង ធនធាន ទឹកនិងឧតុនិយម នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ បានចុះទៅអន្តរាគមន៍ បូមទឹកសង្គ្រោះ ស្រូវប្រាំងរបស់ប្រជាកសិករ។
ក្រុមមន្ត្រីជំនាញ របស់មន្ទីរធនធានទឹកខេត្ត បាននាំគ្នាចុះទៅបូមទឹកដាក់ស្រូវ របស់ប្រជាកសិករ នៅឃុំសំបួរ ស្រុកមង្គលបូរី ចំនួន៦០ហិកតា ដែលការចុះបូមទឹក បានជួយសង្គ្រោះ ស្រូវរបស់ពួក គាត់ទាន់ពេលវេលា ៕