ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» Breaking News, ព័ត៌មានជាតិ » ដឹងថា​ទើប​ត្រឡប់ មកពី​ធ្វើការ​នៅ​កូរ៉េ មាន​លុយ​​ច្រើន​ចូល​ប្លន់​យក​ម៉ត់​ ​

ដឹងថា​ទើប​ត្រឡប់ មកពី​ធ្វើការ​នៅ​កូរ៉េ មាន​លុយ​​ច្រើន​ចូល​ប្លន់​យក​ម៉ត់​ ​

កំពង់ចាម ៖​គ្រឿងអលង្ការ ទ្រព្យសម្បត្ដិ លុយកាក់​និង​ម៉ូតូ មួយគ្រឿង​ត្រូវបាន​ក្រុមចោរប្លន់​ប្រដាប់អាវុធ មាន​គ្នា ៤​នាក់​បាន​ចូល​ប្លន់ ដោយ​ចាប់​ម្ចាស់ផ្ទះ ចង និង​វាយ​បណ្ដាលឱ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ កាលពី​វេលា​ម៉ោង ៧ យប់ ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៣​ស្ថិតនៅ​ក្នុងភូមិ​ចំបក់ ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ខេត្ដ​កំពង់ចាម​ហើយ​ផ្ទះ​ជនរងគ្រោះ គឺ
​កូនប្រុស​ម្នាក់ ទើប​ត្រឡប់​មកពី​ធ្វើការ​នៅ ប្រទេស​កូរ៉េ ។​
​លោក សួស ស៊ា​ង​លី អធិការនគរបាល ស្រុក​ត្បូងឃ្មុំ បានឱ្យដឹងថា​ម្ចាស់ផ្ទះ​រងគ្រោះ ដែល​ត្រូវ​ក្រុមចោរ ចាប់ ចង និង​វាយ​បណ្ដាលឱ្យ​រងរបួស​ធ្ងន់​នោះ​ឈ្មោះ អ៊ុយ ឡុ​ន ភេទ​ប្រុស អាយុ ៦០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឡាំង យុន អាយុ​៥៥​ឆ្នាំ និង​មានកូន​ឈ្មោះ តេង រ៉ា​វីន ភេទ​ប្រុស អាយុ ១២​ឆ្នាំ ឈ្មោះ តេង​ស្រី​នី​ន ភេទ​ស្រី អាយុ ៩​ឆ្នាំ ប៉ុន្ដែ​មិន​រងរបួស​នោះទេ ដោយឡែក​កូនប្រុស​ដែល​ទើប​មកពី ធ្វើការ​នៅ​ប្រទេស​កូរ៉េ ឈ្មោះ ឡុ​ន សុផល អាយុ ២៧​ឆ្នាំ​មិនបាន​នៅផ្ទះ​នោះឡើយ គឺ​រវល់​ទៅ​ដើរលេង បាត់​។​
​បើតាម​លោក​អធិការ សកម្មភាព​ប្លន់​ប្រដាប់អាវុធ​នេះ បណ្ដាលឱ្យ​ជនរងគ្រោះ​បាត់អស់​ប្រាក់ ដុល្លារ ១៥.៣៥០​ដុល្លារ ប្រាក់រៀល ២០​ម៉ឺន​រៀល ម៉ូតូ​ម៉ាក​សេ​១២៥​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១១ ខ្សែក ១​ខ្សែ ទម្ងន់ ៦​ជី ខ្សែដៃ​មាស ១​ខ្សែ ទម្ងន់ ៤​ជី​ចិញ្ចៀន​១​វង់ ទម្ងន់​១​ជី ក្រវិល ១​គូ ទម្ងន់ ៥​ហ៊ុន ។​
​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច បានឱ្យដឹងថា ករណី​ប្លន់​នេះ​មិន​បានឮ​ដល់​អ្នកជិតខាង​នោះឡើយ ហើយ ពេល​ប្លន់​រួច ក្រុមចោរ​បានគេច​ខ្លួន​ពេលនោះ​ម្ចាស់ផ្ទះ បាន​រើរួច​ពី​ចំណង ក៏​ទូរស័ព្ទ​ទៅ​កូនប្រុស ឱ្យ​ត្រឡប់ មក​ផ្ទះ​វិញ​។​
​ទាក់ទិន​ករណីនេះ ស្នងការរង​នគរបាល​ខេត្ដ​កំពង់ចាម លោក ជឹម សេងហុង​បានឱ្យដឹងថា រយៈពេល​២​ម៉ោង ក្រោយ ទើប​សមត្ថកិច្ច​ដឹង​ប៉ុន្ដែ​ពេល​ទទួល​ព័ត៌មាន​ភ្លាម លោក​បាន បញ្ជូន​កម្លាំង​នគរបាល​ជំនាញ ចុះទៅ​ជួយ​អន្ដរាគមន៍ និង​កំណត់​អត្ដ​សញ្ញាណ ក្រុមចោរ​ប្រដាប់អាវុធ ទាំងនោះ​។ មន្ត្រីនគរបាល​បញ្ជាក់​ថា ក្រុមចោរប្លន់
​ទាំងនេះ វា​មិន​នៅ​ឆ្ងាយ​ទេ​ទំនងជា​នៅក្នុង​ភូមិ​ក្បែរៗ​នោះ​ទើប​ដឹង​រឿង​ច្បាស់​៕

ដោយ​៖ ថ្ម​ពេជ្រ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya