ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||     តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពត ចាន់ ចេស្តា ល្បី​ថា​មាន​ចំណូល​ខ្ពស់​ពី​អំពើពុករលួយ​

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពត ចាន់ ចេស្តា ល្បី​ថា​មាន​ចំណូល​ខ្ពស់​ពី​អំពើពុករលួយ​

​    ​ខេត្តកំពត​៖ រឿងអាស្រូវ​ពុករលួយ​ថ្មី​មួយ​ទើបនឹង​ត្រូវបាន​ទំលាយ​ចេញពី​មន្ទីរ​កសិកម្ម​ខេត្តកំពត​ដែលមាន​លោក ចាន់ ចេស្តា ជា​ប្រធាន​មន្ទីរ​តាំងពី​ឆ្នាំ​២០០៥​មក​រហូតដល់​ពេលបច្ចុប្បន្ន​។ តាម​ប្រភព​បានអោយដឹងថា​ក្នុង​រយៈពេល​ជិត​១០​ឆ្នាំ​មកនេះ​គឺ​លោក​ប្រធាន​មន្ទីរ​កសិកម្ម ចាន់ ចេស្តា បាន​ប្រមូលប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធប់​ក្នុង​មួយឆ្នាំៗ​រាប់រយ​លាន​រៀល​ពី​ការ​កឹ​ប​កេង​លើ​ការចំណាយ​ថវិកាជាតិ​និង​ថវិការ​គំរោង តាមរយៈ​ការធ្វើ​ឯកសារ​បំប៉ោង​តួលេខ​នៃ​ការចំណាយ​និង​ការធ្វើ​របាយការណ៍​ចំណាយ​តាមរបៀប​សេះ​ហោះ​និង​ដោយមាន​ការចូលរួម​ពី​អ្នកដឹកនាំ​ការិយាល័យ​ផែនការ​គណនេយ្យ​របស់​មន្ទីរ​។​
​    ​តាម​ប្រភព​បានអោយដឹងថា​ចាប់តាំងពី​លោក ចាន់ ចេស្តា ត្រូវបានតែងតាំង​ជា​ប្រធាន​មន្ទីរ​គឺ​រូបគាត់​មាន​យុទ្ធសាស្ត្រ​ជាច្រើន​ក្នុងការ​កឹ​ប​កេង​ថវិការ​ជាតិ​និង​ថវិកា​គំរោង ដែល​ពេលខ្លះ​ក្រុប​អ​ធិ​រ​កិច្ច​និង​ក្រុម​សវនកម្ម​មិនអាច​រកឃើញ​នូវ​ចំណុច​មិន​ត្រឹមត្រូវ​របស់គាត់ ដោយសារតែ​រូបគាត់​និង​បក្ខពួក​បានរៀបចំ​ឯក​សារ​យ៉ាង​ល្អ ស្របពេល​ដែរ​ក្រុមអធិការកិច្ច​និង​ក្រុម​សវនកម្ម​ពិនិត្យ​សើរៗ​និង​គ្មាន​ឆន្ទៈ​ពិតប្រាកដ​។ ដូច្នេះ​អោយ​លោក ចាន់ ចេស្តា មាន​ឧកាស​ពុករលួយ​បាន​ប្រាក់​ក្លាយជា​អ្នកមាន​ស្តុក​ស្ត​ម​។
​    ​តាម​ប្រភព​បានបញ្ជាក់​បន្ថែមទៀត​ថា​នៅ​ឆ្នាំ ២០១៣​និង​២០១៤ ខណៈពេលដែល​រា​រដ្ឋាភិបាល​ធ្វើការ​កំណែទម្រង់​ស៊ី​ជំរៅ​និង​លុបបំបាត់​អំពើពុករលួយ​ដោយឡែក​លោក ចាន់ ចេស្តា និង​ប្រធានការិយាល័យ​ផែនការ​គ​នេ​យ្យ​រួម​និង​បក្ខពួក​មួយចំនួនទៀត​បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាងធ្ងន់ធ្ងរ​ធ្វើអោយ​រដ្ឋ​បាត់បង់​ថវិការ​ជាតិ​ខ្ទង់រយ​លាន​រៀល ហើយ​សុំ​បី​តែ​របប​ប្រេង​ឥន្ទ​នៈ​និង​របប​បេសកកម្ម​របស់​មន្ត្រីក្រោមឱវាទ​ក៏​លោក ចាន់ ចេស្តា និង​បក្ខពួក​កឹ​ប​កេង​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដែរ​។​
​    ​បច្ចុប្បន្ន​នៅ​មន្ទីរ​កសិកម្ម​ខេត្តកំពត​បើ​យើង​មើល​ពី​ខាងក្រៅ​គឺ​គួរអោយ​សរសើរ​ដោយមាន​រចនាសម្ព័ន​និង​មាន​មន្ត្រី​ទទួលខុសត្រូវ​លើ​ការងារ​គ្រប់​ប្រអប់​និង​មាន​មន្ត្រី​បំរើ​ការងារ​សរុប​រហូត​ដល់​ជាង​១៦០​នាក់​និង​មាន​អនុប្រធាន​មន្ទីរ​រហូតដល់​៤​រូប ប៉ុន្តែ​បើ​ពិនិត្យ​ជាក់ស្តែង​គឺ​ការដឹកនាំ​មន្ទីរ​មាន​ភាពមិនច្បាស់លាស់​ដោ​យ​អំណាច​ស្ថិត​នៅតែ​ក្នុង​ដៃ​លោក ប្រធាន​មន្ទីរ ចាន់ ចេស្តា​តែ​ម្នាក់​។ ចំពោះ​ការអភិវឌ្ឍន៍​និង​បណ្តុះបណ្តាល​ផ្នែក​កសិកម្ម​គឺ​នៅមានកំរិត​អន់​បំផុត​មិន​សាក់​សម​ទៅនឹង​មន្ទីរ​មួយ​ដែលមាន​មន្ត្រី​ជាង​១៦០​នាក់​និង​ស៊ីប្រាក់ខែ​ក្នុង​មួយឆ្នាំ​រាប់រយ​លាន​នោះទេ​។​ចំពោះ​ការងារ​ដែលមាន​ប្រយោជន៍​ទាំងអស់​នៅក្នុង​មន្ទីរ​គឺ​ត្រូវបាន​លោក ចាន់ ចេស្តា ប្រមូល​យកមក​ក្តោប​ដោយ​ខ្លួនឯង ហើយ​បើ​មន្ត្រី​ថ្នាក់ក្រោម​ណា​ដែល​ហ៊ាន​ប្រឆាំង​ជំទាស់​និង​រូបគាត់​គឺ​គាត់​និង​រក​យុទ្ធសាស្ត្រ​ព្រមាន​ភ្លាម​ដោយ​រូបគាត់​យកឈ្មោះ​ថ្នាក់ដឹកនាំ​ក្រសួង និង​ដោយសារ​រូបគាត់​ជា​មនុស្ស​មាន​ភាពជិតស្និទ្ធ​ជាមួយនិង​លោក​អភិបាលខេត្ត ខូ​យ ឃុន​ហ៊ួ​រ ផង​នោះ​ធ្វើអោយ​មន្ត្រី​នៅក្នុង​មន្ទីរ​ខ្លា​ប​ខ្លាច​រូបគាត់​និង​ដើរ​តាម​ការចង្អុលបង្ហាញរ​បស់​គាត់​ជានិច្ច​។
​    ​សូមបញ្ជាក់ថា​ចំណុច​នៃ​ការប្រព្រឹត្ត​អំពើពុករលួយ​របស់​ប្រធាន​មន្ទីរ ចាន់ ចេស្តា គឺ​ភាគច្រើន​កឹ​ប​កេង​ប្រា​ក់នៅ​គណនី​លេខ ៦០២, ៦១៥, ៦២២, ៦២៤,៦៥៧ រួម​និង​ប្រេងឥន្ធនៈ​៦០១​ហើយ​និង​ថវិកា​គំរោង​មួយចំនួន​ថែមទៀត​។ ហើយ​បើ​និយាយ​អំពី​ចំណុច​នៃ​អំពើពុករលួយ​របស់លោក ចាន់​ចេស្តា គឺមាន​ច្រើនណាស់​ប៉ុន្តែ​ដោយ​អស់​ពេល​យើង​សូម​បង្ហាញ​តែ​លេខ​គណនេយ្យ​ខាងលើនេះ​សិន​ចាម​វគ្គ​ក្រោយ​នឹង​រៀបរាប់​លំអិត​ជូន​មិត្ត​អ្នកអាន​៕
​    ​

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya