ភ្នំពេញ៖ បើយោងតាមការឱ្យដឹងពីមន្ត្រីអត្រានុគោលដ្ឋានរាជធានី ភ្នំពេញ នៅក្នុងឆ្នាំ២០១៤ ដែលទើបតែកន្លងទៅនេះ គ្រាន់តែនៅក្នុងរាជធានីភ្នំពេញ មានអ្នករៀបអាពាហ៍ពិពាហ៍ដែលបានចុះលិខិតអាពាហ៍ពិពាហ៍ជាផ្លូវការជិត ៤.០០០គូ។ ប៉ុន្តែបើគិតទាំងអ្នករស់នៅជាមួយគ្នាដោយមិនរៀបការឬ មិនបានចុះលិខិតអាពាហ៍ពិពាហ៍ឬក៏ស្នេហាលួចលាក់គឺប្រហែលជាមានច្រើន ជាងនេះ។
មន្ត្រីអត្រានុកូលដ្ឋានបានបន្ថែមថា ក្នុងឆ្នាំ២០១៤ នៅរាជធានីភ្នំពេញមានពលរដ្ឋបានរៀប អាពាហ៍ពិពាហ៍កូនចៅរបស់ខ្លួនចំនួន ៣.៩៨៧គូ,មនុស្សកើត ១១.៦៨៧នាក់ និងមានអ្នកស្លាប់ចំនួន២.១០៤នាក់ (អ្នកស្លាប់រាប់បញ្ជូលទាំងអ្នកស្លាប់គ្រោះថ្នាក់ចរាចរណ៍ជំងឺ និងចាស់ជរា៕