ភ្នំពេញ៖ លោកថោងសារ៉ាត់មានមេក្ខោងឃាត់កម្មលើរូបឧកញ៉ា អ៊ឹងម៉េងជឺគឺជាកូនប្រសារលោកកឹមសុខាអនុប្រធានទី១រដ្ឋសភានិងជា អនុប្រធានគណបក្សសង្គ្រោះជាតិ ប៉ុន្តែពត៌មាននោះត្រូវគេបិទបាំងដោយសារតែលោក ថោង សារ៉ាត់ មានប្រពន្ធច្រើនពេក ហើយមិនដឹងថាកូនលោកកឹម សុខា ជាប្រពន្ធទីប៉ុន្មាននោះឡើយ ? ទន្ទឹមនិងនោះប្រសិនបើពត៌មានខាងលើនេះត្រូវបានគេទម្លាយជាផ្លូវការ នោះ វាអាចនិងនាំឲ្យពិបាកក្នុងការស៊ើបអង្កេតការចាប់ខ្លួន ក្រោមលេសហេតុផលនយោបាយ។
អំឡុងពេលគណបក្សសង្គ្រោះជាតិ បើកយុទ្ធនាការឃោសនាបោះឆ្នោត និងការប្រមូលផ្តុំអ្នកគាំទ្រធ្វើបាតុកម្មនៅពេលកន្លងមកនេះលោក ថោង សារ៉ាត់ បានចំណាយទុនរាប់សិបម៉ឺនដុល្លារ ដើម្បីជួយដល់គណបក្សសង្គ្រោះជាតិ ។ ទន្ទឹមនឹងនោះគេបានដឹងថាលោក កឹម សុខា មានលុយច្រើនសន្ធឹកសន្ធាប់ទិញភូមិគ្នឹះ ទិញដី រាប់លាន់ដុល្លារនោះក៏ជាលុយដែលផ្តល់ដោយលោក ថោង សារ៉ាត់ ផងដែរ ។
មន្ត្រីរូបនោះមិនបានបញ្ជាក់ទេថាកូនរបស់លោកកឹម សុខា ឈ្មោះអ្វីនិងជាកូនទីប៉ុន្មាននោះទេ ដែលជាភរិយារបស់លោក ថោង សារ៉ាត់ គ្រាដែលគេដឹងថាលោក ថោង សារ៉ាត់ មានភរិយារហូតដល់១១នាក់ មានទាំងជនជាតិខ្មែរ និងជនជាតិវៀតណាម ។
បុគ្គលិកម្នាក់របស់ក្រុមហ៊ុន999 និងជាអង្គរ័ក្សផ្ទាល់លោក ថោង សារ៉ាត់ ដែលមិនពាក់ព័ន្ធសំណុំរឿងឃាត់កម្មបានបញ្ជាក់ថាលោក ថោង សារ៉ាត់ ពិតជាមានទំនាក់ទំនងជិតស្និតជាមួយលោក កឹម សុខា ពិតប្រាកដមែន ហើយអំឡុងពេលមុនការបោះឆ្នោតលោក ថោង សារ៉ាត់ តែងតែណែនាំឲ្យបុគ្គលិកនិងអង្គរក្សទាំងអស់បោះឆ្នោតឲ្យគណបក្ស សង្គ្រោះជាតិ ។ បុគ្គលិករូបនោះថែមទាំងអះអាងថាលោក ថោង សារ៉ាត់ មិនមែនមានភរិយា៥នាក់ដូចសារពត៌មានចុះផ្សាយនោះទេ គាត់មានភរិយារហូតដល់១១នាក់ឯណោះ ក្នុងចំណោមនោះមានភរិយាម្នាក់គឺជាក្រុមគ្រួសាររបស់លោកកឹម សុខា ប៉ុន្តែមិនដឹងថាជាកូនឬ ជាបងប្អូននោះទេ ។
យ៉ាងណាក៏ដោយ មជ្ឈដ្ឋានជាច្រើនបានបង្ហាញនូវការសង្ស័យ ទាក់ទងសំណុំរឿងឃាត់កម្មលើរូបឧកញ៉ា អ៊ឹង ម៉េងជឺ ខណៈដែលសមត្ថកិច្ចបានរកឃើញថាលោក ថោង សារ៉ាត់ ជាមេក្ខោងនៃអំពើឃាត់កម្មនោះ ប៉ុន្តែលោក ថោង សារ៉ាត់ បែរជាគេចខ្លួនបាន ហើយរហូតមកដល់ពេលនេះសមត្ថកិច្ចមិនទាន់ចាប់ខ្លួនឃាត់ករដ៏សាហាវ រូបនោះយកមកផ្តន្ទាទោសតាមនៅឡើយ គ្រាដែលអង្គរ័ក្សរបស់លោករួមទាំងមនុស្សមួយចំនួនទៀតកំពុងត្រូវបាន ឃុំខ្លួនក្នុងព័ន្ធនាគារ ៕