ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » បង្ហាញមុខ​ជនសង្ស័យ ៤​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​

បង្ហាញមុខ​ជនសង្ស័យ ៤​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​

​សៀមរាប​: នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៥​នេះ កង​អាវុធហត្ថ​ខេត្តសៀមរាប បាន​បញ្ជូន​ខ្លួន ជនសង្ស័យ​ប្រុស​ស្រី ចំនួន​៤​នាក់ ទៅ​តុលាការ ក្រោយពី​បាន​ឃាត់ខ្លួន ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ការជួញដូរ គ្រឿងញៀន​។​

​ការបង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​នេះ ធ្វើឡើង​នៅ​ម៉ោង ៥:៣០​នាទី ល្ងាច​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៥ នៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ក្រោម​ការដឹកនាំ បញ្ជា​ផ្ទាល់​ដោយ​លោក សុក កែវ​បណ្ឌិត ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តសៀមរាប​។​

ជនសង្ស័យ ទី​១.​ឈ្មោះ សំ សុង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប រស់នៅ​ភូមិ សាលាកន្សែង សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ។ ទី​២.​ឈ្មោះ ថន ស៊ី​យៀន (​ហៅ នូ ស៊ី​ម៉ី​) ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ មេផ្ទះ រស់នៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ។ ទី​៣.​ឈ្មោះ ហង្ស លី​លី ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ អ្នក​គិតលុយ នៅ​ហាង​ចិន រស់នៅ​ភូមិ វត្ត​បូ​រ៍ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប និង​ទី​៤.​ឈ្មោះ ប្រុស ម៉េង ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ ភូមិ​តាភុល សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​។​

ក្រោយពេល​ឃាត់ខ្លួន សមត្ថកិច្ច​ឆែកឆេរ​រកឃើញ វត្ថុតាង​ម្សៅ​គ្រើម​ពណ៌​ស (​ម៉ា​ទឹកកក​) ចំនួន​៥​កញ្ចប់ ស្មើ​និង ១,៤ ក្រាម ទូរស័ព្ទ ៥ គ្រឿង ម៉ូតូ ៣ គ្រឿង និង​ឧបករណ៍ប្រើប្រាស់ សម្រាប់​ជក់​មួយចំនួន​។ ជនសង្ស័យ រួមទាំង​វត្ថុតាង បាន​ត្រូវ​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​៕bn

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya