ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានអន្តរជាតិ » នាវា​អូស្ត្រាលី​បន្ត​ស្វែង រក​យន្តហោះ​ម៉ាឡេស៊ី MH370

នាវា​អូស្ត្រាលី​បន្ត​ស្វែង រក​យន្តហោះ​ម៉ាឡេស៊ី MH370

​កង់​ប៊េ​រ៉ា​៖ នាវា​រុករក​ថ្មី​មួយគ្រឿង​ទៀត ត្រូវបាន​សម្រេច​បញ្ជូន​ទៅ​ជួយ​ស្វែងរក​ជើង​ហោះ ហើរ​ម៉ាឡេស៊ី MH370 ហើយ ជាមួយនឹង​ក្រុម​រុករក អន្តរជាតិ​នៅក្នុង​មហាសមុទ្រ​ឥណ្ឌា ដែល យន្តហោះ​ខាងលើនេះ បាន​បាត់​ខ្លួន​តាំងពី​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០១៤ មកម្ល៉េះ​។​
​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី​១៣ ខែមករា ឆ្នាំ​២០១៥ នេះ​ទៀតថា រដ្ឋមន្ត្រី​ស្តីទី​អូស្ត្រាលី វ៉ា​រែ​ន ត្រាស់ បាន​បញ្ជាក់ថា នាវា​ឈ្មោះ ហ្វូ​ក្រូ សាប់​ផត​ធើ កំពុងតែ ធ្វើដំណើរ​ចេញពី​ឆ្នេរសមុទ្រ​ប្រទេស​អូស្ត្រាលី ឆ្ពោះទៅកាន់​មហាសមុទ្រ​ឥណ្ឌា ភាគខាងត្បូង ហើយ​នៅ​ថ្ងៃ អង្គារ នេះ ដើម្បី​ចូលរួម​ការរុករក​ជាមួយ​ក្រុម​នាវា​បី​គ្រឿង​ផ្សេងទៀត​ដែល​កំពុង ស្ថិតនៅ​ទីនោះ​ស្រាប់​។​
​គួរ​បញ្ជាក់ថា កន្លងមកនេះ នា​វាបី​គ្រឿង​គឺ Fugro Equator, Fugro Discovery និង GO Phoenix បាន និង កំពុងស្ថិត​ក្នុង​ប្រតិបត្តិការ​របស់ខ្លួន នៅ​ដែន​មហាសាគរ​ឥណ្ឌា​រួចទៅហើយ ដើម្បី​ស្វែងរក​យន្តហោះ Boeing 777 ដែលមាន​មនុស្ស​ជិះ​សរុប ២៣៩​នាក់​នោះ​។ លោក ត្រាស់ បញ្ជាក់ថា “​នាវា ហ្វូ​ក្រូ នឹង​ទៅដល់​ដែនសមុទ្រ​ឥណ្ឌា នៃ​កន្លែង​រុករក​នៅ​ចុងខែ​មករា ជាទី​តាំង​ដែល​ក្រុម​ជំនាញ ជឿជាក់ថា​ជើងហោះហើរ MH370 បាន​ធ្លាក់​”៕bv

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya