ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ធ្លាយ​កាន់តែ​ធំឡើង! បន្ទាប់ពី​រដ្ឋបាល​ស្រុក​កំពង់លែង​បានចេញ​សេចក្តីបញ្ជាក់​ព័ត៌មាន​នេះ​ថា មាន​គណៈនី​យ​ហ្វេ​ស​ប៊ុ​កតា​មដង​ទន្លេសាប​និង​សារព័ត៌មាន​អរិយធម៌​ថា ចុះផ្សាយ​ព័ត៌មាន​មិន​ពិត​ក្នុងការ​ឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​  ||     ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​កំពង់​ទទួលរង​នូវ​ការបាត់បង់​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​មន្ត្រី​ខិលខូច​មួយចំនួន​ឆ្លៀតឱកាស​ទន្ទ្រាន​យក​មុនពេល​បោះឆ្នោត​  ||     ស្លាប់​ម្នាក់​នៅនឹងកន្លែង​កើតហេតុ​ចំណែក​ម្នាក់ទៀត​រងរបួស​ធ្ងន់ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប៉ោយប៉ែត​  ||     មេ​ឈ្មួញ​ឈើធំៗ ជា​ឧកញ៉ា ៣នាក់ គឺ​ឧកញ៉ា សឹង សំអុល ឧកញ៉ា ប៉ោ សំអឿន និង ឧកញ៉ា តុ​ប វី​ដា នៅតែ​បន្តសកម្មភាព​កាប់បំផ្លាញ​ឈើ​ដឹកជញ្ជូន​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​  ||     សកម្មភាព​បទល្មើស​នេសាទ​នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​នៅលើ​ទឹកដី​ស្រុក​ជល​គី​រី ពុំមាន​ការបង្ក្រាប?​  ||   

» សេដ្ឋកិច្ច » សម្តេច​តេ​ជោ​សែន ស្នើអោយ​ក្រុមហ៊ុន ប្រេងឥន្ធនៈ​ទាំង​ក្នុងស្រុក និង​បរទេស​ទាំងអស់​នៅ​កម្ពុជា បញ្ចុះតម្លៃ​ប្រេងសាំង​

សម្តេច​តេ​ជោ​សែន ស្នើអោយ​ក្រុមហ៊ុន ប្រេងឥន្ធនៈ​ទាំង​ក្នុងស្រុក និង​បរទេស​ទាំងអស់​នៅ​កម្ពុជា បញ្ចុះតម្លៃ​ប្រេងសាំង​

​ភ្នំពេញ៖ សម្តេច នាយករដ្ឋមន្ត្រី នៃ​ព្រះរាជណាចក្រ​កម្ពុជា ស្នើ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ទាំង​ក្នុងស្រុក និង​បរទេស​ទាំងអស់​នៅ​កម្ពុជា គួរតែ​បញ្ចុះតម្លៃ​លក់​សាំង​បន្ថែមទៀត ស្រប​ពេលដែល​តម្លៃ​ប្រេងសាំង​នៅលើ​ទីផ្សារ​អន្តរជាតិ​ធ្លាក់​ថ្លៃ​យ៉ាងគំហុក ។​
​នៅក្នុង​ពី​ធី​សម្ពោធ​ដាក់អោយ​ដំណើការ​វា​រី​អគ្គិសនី ឫស្សី​ជ្រុំ ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​កាលពី​ថ្ងៃទី​១២ មករា សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទូច​ឲ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់ ប្រេងឥន្ធនៈ​នៅ​កម្ពុជា ទាំងអស់​គួរតែ​ពិចារណា​ឡើងវិញ​លើ​លទ្ធភាព​បញ្ចុះតម្លៃ​ប្រេងសាំង របស់ខ្លួន​បន្ថែមទៀត​។ ហេតុផល​សំខាន់បំផុត​មួយ​ដែល​សម្តេច លើក​យកមក​សំអាងថា ក្រុមហ៊ុន​ប្រេងឥន្ធនៈ ត្រូវតែ​បញ្ចុះ​ថ្លៃ​នោះ​ពីព្រោះ តម្លៃ​ប្រេង​ឆៅ​នៅលើ​ទីផ្សារ​អន្តរជាតិ​ធ្លាក់​ថ្លៃ​យ៉ាងគំហុក​នាពេល​បច្ចុប្បន្ន​។​
​អ្នកសេដ្ឋកិច្ច​វិញ​យល់ឃើញថា ការបញ្ចុះ​តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា តាម​ការធ្លាក់​ថ្លៃ​របស់​ទីផ្សារ​អន្តរជាតិ ប្រមាណ ៥០​ដុល្លារ​អាមេរិក​ក្នុង​មួយ​បារ៉ែល (១៦០​លីត្រ​) នោះ គឺ​ប្រទេស​កម្ពុជា អាច​សន្សំ​ថវិកា​ប្រមាណ ៧០០​លាន​ដុល្លារ​អាមេរិក​ក្នុង​ទំហំ​សេដ្ឋកិច្ចជាតិ​។​
​សារព័ត៌មាន ប្លូ​ម​ប៊ើ​គ (Bloomberg) ដែល​ស្រាវជ្រាវ​តម្លៃ​ទីផ្សារ​ប្រេង​ឆៅ​បាន​ព្យាករ​តម្លៃ​ប្រេង​ឆៅ​នៅលើ ពិភពលោក រហូតដល់​ថ្ងៃទី​១៥ កុម្ភៈ ឆ្នាំ​២០១៥ មានតម្លៃ​ប្រមាណ ៥០​ដុល្លារ​អាមេរិក​ក្នុង​មួយ​បារ៉ែល ឬ​សមាមាត្រ​នឹង​ប្រេង​ឆៅ​មួយ​លីត្រ​មានតម្លៃ ១.៣០០​រៀល​។ ប៉ុន្តែ​តម្លៃ​ប្រេង​ដែល​ចម្រាញ់​រួច​នឹង​អាច​ប្រើប្រាស់​បាន​មានតម្លៃ ប្រមាណ ២.០០០​រៀល​ក្នុង​មួយ​លីត្រ​នៅលើ​ទីផ្សារ​អន្តរជាតិ​។​
​ចំពោះ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រេងសាំង​ក្នុងស្រុក​នៅ​កម្ពុជា វិញ បានកំណត់​លក់​តម្លៃ​ប្រេងសាំង​ក្នុង​មួយ​លីត្រ​ក្នុង​ចន្លោះ​ពី ៤.០០០ ទៅ ៤.២០០​រៀល រីឯ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រេងសាំង​បរទេស​នៅ​កម្ពុជា បានកំណត់​តម្លៃ​លក់​រហូតដល់ ៤.៥០០​រៀល​ក្នុង​មួយ​លីត្រ​។​
​សម្តេច​បន្តថា  អះអាងថា ក្រុមហ៊ុន​ប្រេងសាំង​ដែល​ធ្លាប់​យក​លេស​ថា ការកំណត់​តម្លៃ​លក់​ប្រេងសាំង​ខ្ពស់​ដោយសារតែ​បរិមាណ​ស្ដុក​ទិញ​ពី បរទេស​មានតម្លៃ​ខ្ពស់​ដែរនោះ គួរតែ​បញ្ចប់ទៅ ព្រោះ​តម្លៃ​ប្រេង​ឆៅ​បាន​បន្ត​ធ្លាក់​ថ្លៃ​អស់​រយៈពេល​ជាច្រើន​ខែ ក្នុង ស្រុក​ក៏ដោយ ក្រៅ​ស្រុក​ក៏ដោយ សូមមេត្តា​ពិនិត្យមើល​លទ្ធភាព​បញ្ចុះតម្លៃ​ប្រេងសាំង​ឡើងវិញ ព្រោះ​សាំង​ទិញ​មក​មុន វា​ល្មម​អស់ហើយ កុំ​លក់​យកចំណេញ​ច្រើនពេក ។​
​សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា តម្លៃ​ប្រេងសាំង​ដែល​រដ្ឋាភិបាល​កំណត់​ចង់បាន​នោះ គឺ​ក្រោម ៤.០០០​រៀល​ក្នុង​មួយ​លីត្រ​។ ប៉ុន្តែ​រហូតដល់​ពេលនេះ ក្រុមហ៊ុន​ប្រេងសាំង​នៅ​កម្ពុជា ទាំងអស់ មិនទាន់​ឆ្លើយតប​ទៅនឹង​ការស្នើសុំ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ឡើយ​ទេ​។​
​បច្ចុប្បន្ន ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ធំៗ​ទាំង​ក្នុងស្រុក​និង​បរទេស កំពុង​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា ទាំងអស់ មាន​ចំនួន ៧​ក្រុមហ៊ុន​៕

58

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya