ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » មនុស្សឃាត​គិតទុក​ជាមុន ជនរងគ្រោះ​គេ​ចាក់​រហូតដល់​ស្លាប់​

មនុស្សឃាត​គិតទុក​ជាមុន ជនរងគ្រោះ​គេ​ចាក់​រហូតដល់​ស្លាប់​

បន្ទាយមានជ័យ ៖ បុរស​ម្នាក់​ត្រូវគេ​ចាក់​របួសធ្ងន់ ហើយ​បាន​ស្លាប់​តាមផ្លូវ ខណៈ​សាច់ញាតិ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយ​អំពើ​មនុស្សឃាត​គិតទុក​ជាមុន កាលពី​វេលាយប់​ថ្ងៃទី​០៩ មករា ២០១៥ ស្ថិតនៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។ ជនរងគ្រោះ​ឈ្មោះ​សុជា អាយុ​ជាង​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ។​
ជនរងគ្រោះ​ត្រូវគេ​ចាក់​ជាច្រើន​កាំបិត​ចំពោះ និង​ចង្កេះ ដោយ​ជនដៃដល់​ម្នាក់​ក្នុងចំណោម​បក្សពួក​មួយក្រុម​តាមផ្លូវ​លំ​មួយ នៅ​ភូមិ​កើតហេតុ​ខាងលើ ហើយ​បាន​ដាច់ខ្យល់​ស្លាប់​នៅពេលដែល​ក្រុម​សាច់ញាតិ​បញ្ជូនទៅ​មន្ទីរ ពេទ្យ​មង្គលបុរី ។ ថ្វីដ្បិតតែ​សមត្ថកិច្ច​មិនទាន់​ប្រាប់​ពី​ដំណើរ​រឿងនេះ តែ​ត្រូវ​ប្រភព​បង្ហើប​ថា ក្រោយ​ហេតុការណ៍​កើតឡើង​នៅ​ថ្ងៃទី​១០ មករា មាន​មនុស្ស​២​នាក់​ដែល​គេ​សង្ស័យថា ជា​បក្សពួក​ជនដៃដល់ ត្រូវ​សមត្ថកិច្ច​អង្គភាព​មួយ​ហៅ​សួរនាំ ខណៈ​ជនដៃដល់​បាន​រត់​គេចខ្លួនបាត់ ៕
2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya