ភ្នំពេញ ៖ បុរសម្នាក់បានអះអាងថា ខ្លួនជាចុងភៅនៅមជ្ឈមណ្ឌលរ៉ក់ត្រូវជនសង្ស័យ៦នាក់ភ្ជង់ប្លន់យក ម៉ូតូទៅបាត់ដោយសុវត្ថិភាព កាលពីថ្ងៃទី១៣ មករា នៅទល់មុខសាលាបឋមសិក្សាវឌ្ឍនៈវិជ្ជា តាមមហាវិថីព្រះមុនីវង្សកែង២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ខណៈជិះម៉ូតូដឹកសង្សារចេញពីធ្វើការ។
មុនពេលកើតហេតុខ្លួនចេញពីធ្វើការជិះម៉ូតូស្គូពី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1CI 5945 ដឹកសង្សារ ឈ្មោះ ដា អាយុ២២ឆ្នាំ ខណៈធ្វើដំណើរមកដល់ចំណុចខាងលើស្រាប់តែជនសង្ស័យមានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីនិច ស្គូពី និងហុងដាឌ្រីម ធ្វើដំណើរស្របទិសគ្នាមកដល់ ជនសង្ស័យជិះម៉ូតូស៊ុយស៊ូគីនិចបានដកកាំភ្លើងភ្ជង់ប្លន់យក ម៉ូតូជិះចេញទៅបាត់ស្រមោល ៕