ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ពួក​ឈ្មួញ​ឈើ​នៅ​ស្រុក​កំពង់សៀម កំពុង​យក​ឈើ​លាក់ទុក​ក្នុង​ទឹក​ ​

ពួក​ឈ្មួញ​ឈើ​នៅ​ស្រុក​កំពង់សៀម កំពុង​យក​ឈើ​លាក់ទុក​ក្នុង​ទឹក​ ​

កំពង់ចាម​៖​ឈើមូល ឈើហុប​និង​ឈើ​កែច្នៃ​រួច​ត្រូវ​ពួក​ឈ្មួញ​កំពុង​ជញ្ជូន​ជាច្រើន​កន្លែង​តាម​មាត់ទន្លេ ក្នុង​ឃុំ​រអាង ឃុំ​រំចេក​និង ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ទម្លាក់​ចូលក្នុង​ទឹក​បឹង និង​ទន្លេ​នៅពេល​យប់ ខណៈដែល​ចំណាត់ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ស្ថិតក្នុង​ភាពមិនច្បាស់លាស់​។
​សកម្មភាព​ឈ្មួញ​ផ្អើល​យក​ឈើ​លាក់ទុក​ក្នុង​ទឹក​នេះ​បន្ទាប់ពី​មាន​សារព័ត៌​មានបាន​ផ្សព្វផ្សាយ​ពី​ការនាំ​ក្បូនឈើ​ភាគច្រើន​ជា​ប្រភេទ​ឈើ​ធ្នង់ ជា​ឈើ​កំពុងមាន​ហាងឆេង​ត្រូវប៉ាន់​សម្រាប់​លក់​ឲ្យ​ឈ្មួញ​វៀតណាម បាន​ប្រើ​រូបភាព​បង្កប់​ក្រោម​អុស​កំណាត់​ពី​ទឹកដី​ស្រុក​សម្បូរ ខេត្តក្រចេះ មក​លក់ និង​កែច្នៃ នៅ​ស្រុក​កំពង់សៀម​ខេត្តកំពង់ចាម
កាលពី​សប្តាហ៍​កន្លងមក​។ សមត្ថកិច្ច​រួមមាន​រដ្ឋបាល​ព្រៃឈើ​និង កម្លាំង​ប៉ូលិស ដែល​ដឹកនាំ​ដោយ​លោក ផាន់ សុភ័ក្ត្រ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ចាម​បាន​ចុះទៅ​រឹបអូស​ឈើមូល​បាន​ចំនួន​ជាង ១០០ កំណាត់​របស់​ឈ្មោះ រ័ត្ន និង ឆក​នៅ​ភូមិ​ថ្មី ឃុំ​រំចេក ស្រុក​កំពង់សៀម​។​
​សមត្ថកិច្ច​បាន​បង្ក្រាប​តែ​រយៈពេល​ចំនួន ពីរ ថ្ងៃ​គឺ​ថ្ងៃទី ១៦-១៧ ខែសីហា​ឆ្នាំ​២០១៣​ប៉ុណ្ណោះ​ហើយ​បាន​ដកថយ​វិញ​។ ប៉ុន្តែ​ការបង្ក្រាប​នោះ រង​នូវ​ការរិះគន់​ពី​សំណាក់​មហាជន​ថា ការបង្ក្រាប​មិន​ស្មើភាព​គ្នា​និង​មិន​ច្បាស់លាស់​បែរជា​ទុក​ឱកាស ឲ្យ​ឈ្មួញ​មាន​អត្តសញ្ញាណ​ច្បាស់លាស់ សែង​ឈើ​ដែល​បាន ខារ និង​សែង​ឡើងលើ​ច្រាំង
​កន្លងមក​នោះ​ទម្លាក់​ចុះ​ទឹកទន្លេ​វិញ​អស់​។ មានន័យថា ការបង្ក្រាប​លើក​នោះ​ទំនង​គ្មាន​ផែនការ​ពិតប្រាកដ​។
ជាក់ស្តែង​ឈ្មួញ ឈើ​ល្បីឈ្មោះ ឈ្មោះ គា​នៅ​ភូមិ​រអាង​ក្រោម ឃុំ​រអាង ស្រុក​កំពង់សៀម ដែល​ធ្លាប់​ឆ្លើយថា​ដេប៉ូ​របស់ខ្លួន​ជា​ដេប៉ូ​ឈើ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ហើយ​ខ្លួន​លក់​តែ​ឈើ​នាំចូល​មាន​អាជ្ញាប័ណ្ណ​ច្បាស់លាស់​បែរជា​ឲ្យ​កម្មករ​សែង​ឈើ​កែច្នៃ ជា​សសរ​រួចហើយ​ប្រមាណ ១០០​ដើម​យកទៅ​លាក់​ក្នុង​ទឹក​បឹង​ក្រោយ​ផ្ទះ​។​
​ជុំវិញ​ករណី​ឈ្មួញ​រកស៊ី​ឈើហុប បង្កប់​ក្រោម​ក្បូន​អុស​កំណាត់​និង​អ្នករកស៊ី​ឈើ​កែច្នៃ​អត់​ច្បាប់​អនុញ្ញាត​ឬ​ប្រើប្រាស់​រូបភាព​បន្លំ​ជ្រក​ក្រោម​ស្លាក​ឈើ​ស្របច្បាប់​របស់​ឈ្មោះ គា​នេះ​មជ្ឈដ្ឋាន​អ្នក​តាម ដាន​សំណុំរឿង​ឈ្មួញ​ឈើ​នៅ​ស្រុក​កំពង់សៀម​សង្ឃឹមថា​សមត្ថកិច្ច​នឹង​វែកមុខ​ស្រាវជ្រាវ​រក​ជន​ដែល​ពាក់ព័ន្ធ​ក្នុងការ​ប្រព្រឹត្ត​បទល្មើស​និង
​អ្នកប្រព្រឹត្ត​ផ្ទាល់​យកមក​ផ្តន្ទាទោស​ដើម្បី​បញ្ឈប់​សកម្មភាព​ល្មើស​នៅ​លើក​ក្រោយ​បន្តទៀត​៕

ដោយ​៖ សហការី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya