ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » នារី​ម្នាក់​ស្រវឹងស្រា​ចូល​ព្រៃ​បត់ជើង ត្រូវ​យុវជន​មា្ន​ក់​ចាប់រំលោភ​សម្រេច ៣​ដង​

នារី​ម្នាក់​ស្រវឹងស្រា​ចូល​ព្រៃ​បត់ជើង ត្រូវ​យុវជន​មា្ន​ក់​ចាប់រំលោភ​សម្រេច ៣​ដង​

​កំពត​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត នឹង​បញ្ជូន​យុវជន​ម្នាក់​ទៅ​សាលាដំបូង​ពីបទ​សង្ស័យ​ចាប់រំលោភ​នារី​ម្នាក់ បានសម្រេច​រហូតដល់​ទៅ​បី​ដង ព្រោះតែ​នាង​ស្រវឹង ហើយ​ចូល​ព្រៃ​បត់ជើងតូច​តែម្នាក់ឯង នាឱកាស​ចូលរួម​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​មួយ ស្ថិតនៅ​ភូមិ​ភ្នំ​ដំរី ឃុំ​ដំណាក់​កន្ទួត ខាងជើង ស្រុក​កំពង់ត្រាច​។

​មន្ត្រីនគរបាល​ខេត្ត បានបញ្ជាក់​ឱ្យដឹងថា នៅ​រសៀល​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៥ ការសួរនាំ និង​កសាង​សំណុំរឿង បានបញ្ចប់​រួចរាល់​ហើយ ដោយ​ជនសង្ស័យ សារភាពថា គេ​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះ​មែន​។​

​យុវជន​សង្ស័យ ឈ្មោះ ទឹម រី អាយុ ១៩ ឆ្នាំ មាន​ទីលំនៅ​ភូមិ​សុ​ដា ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

​គួររំលឹកថា កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៥ ក្នុងភូមិ​ភ្នំ​ដំរី ឃុំ​ដំណាក់​កន្ទួត​ខាងជើង ស្រុក​កំពង់ត្រាច មាន​ពិធី​រៀប​អាពាហ៍ពិពាហ៍​មួយ ជនសង្ស័យ​ដែលមាន​ទីលំនៅ ភូមិ​សុ​ដា ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល បាន​ត្រូវ​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវ ហូបចុក និង ភាពសប្បាយ​រីករាយ​ក្នុង​កម្មវិធី​នេះ បានអូសបន្លាយ​រហូត​យប់​ជ្រៅ​។ លុះដល់​ម៉ោង​ប្រហែល ១១ យប់ ដោយ​ឃើញ​នារី​ម្នាក់ ដែលជា​អ្នកភូមិ មាន​ភាពស្រវឹង ហើយ​ដើរ​សំដៅ​ចូល​ព្រៃ​ខាងក្រោយ​ផ្ទះការ​តែម្នាក់ឯង ជនសង្ស័យ​ក៏​តាម​ពីក្រោយ រួច​ចាប់រំលោភ រហូត​បានសម្រេច​។

​ប្រភព​ដដែល​បាន​បន្តថា ព្រោះតែ​ខ្លួន​ស្រវឹង​ផង នារី​រងគ្រោះ​មិនអាច​តប ត​អ្វី​បាន​ទើប​ជនរងគ្រោះ​ចាប់​ឃាត់​នាង​មិនឱ្យ​ចេញទៅ​ណា​ដោយ​សម្ងំ​ក្នុងព្រៃ កន្លែងកើតហេតុ​អស់​រយៈពេល ប្រហែល​មួយ​ម៉ោង​។ នា​អំឡុង​ពេលនោះ ជនសង្ស័យ​បាន​រំលោភ​នារី​រងគ្រោះ​សម្រេច​រហូតដល់​ទៅ​បី​ដង​។ ក្រោយពី​រៀង​ស្វាង​ស្រវឹង​ឡើងវិញ នារី​រងគ្រោះ​បាន​ដើរ​ត្រឡប់​ចូល​រោងការ រួច​ប្រាប់​បងប្អូន​ពី​ហេតុការណ៍​នោះ ទើប​លេចឮ​ដល់​សមត្ថកិច្ច ហើយ​នគរបាល​មូលដ្ឋាន ក៏​ឃាត់ខ្លួន​បញ្ជូន​ឱ្យ​អធិការដ្ឋាន​នគរបាល ស្រុក​កំពង់ត្រាច ធ្វើការ​សាកសួរ​បន្ត​៕

ហងលើ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya