កំពង់ស្ពឺ ៖ មនុស្ស០៦នាក់ បានត្រូវប៉ូលិសមូលដ្ឋានឃាត់ខ្លួន បន្ទាប់ពីបង្កហិង្សាគប់កែវ ចាននិងវ៉ៃគ្នា ក្រោយពេលចប់រាំធុងបាស់ក្នុងពិធីមង្គលការ ។ នៅម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ មករា ២០១៥ នៅក្នុងភូមិដំណាក់ស្មាច់ ឃុំវាលពង្ស ស្រុកឧដុង្គ។ នៅមុនពេលកើតហេតុ ភាគីទំនាស់និមួយៗ បានចូលរាំសប្បាយក្នុងពិធីមង្គលការក្នុងភូមិសាស្ត្រខាងលើ ស្រាប់តែដល់ពេលចប់ចាក់ធុងបាស់ មិនដឹងមូលហេតុអ្វីពិតប្រាកដក៍មានការគប់កែវ ចាននិងវ៉ៃគ្នា បង្កការភ្ញាក់ផ្អើល បណ្តាលឲ្យមានអ្នករបួស ក្នុងនោះក៍មានប៉ូលិសម្នាក់រងរបួសផងដែរ ខណៈចូលទៅឃាត់ក្នុងហេតុការណ៍នេះ ។
សេចក្តីរាយការណ៍បានបន្តថា ក្នុងហេតុការណ៍ហិង្សានេះ មានមនុស្សជាច្រើននាក់បានចូលរួម ប៉ុន្តែប៉ូលិសឃាត់ខ្លួនជំហានដំបូងបាន០៦នាក់ និង បន្តតាមឃាត់ខ្លួន យកមកសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ៕