ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ឈ្មួញ​លោត​ត្របាក់​ច្បាប់​អនុញ្ញាត​ដឹកឈើ​របស់​អភិបាលខេត្ត​កំពង់ធំ មាន​តំលៃ​ដល់​ទៅ ២០០០​ដុល្លារ​ ​

ឈ្មួញ​លោត​ត្របាក់​ច្បាប់​អនុញ្ញាត​ដឹកឈើ​របស់​អភិបាលខេត្ត​កំពង់ធំ មាន​តំលៃ​ដល់​ទៅ ២០០០​ដុល្លារ​ ​

ខេត្តកំពង់ធំ​៖​សមត្ថកិច្ច​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម ឃាត់​រថយន្ត​យី​ឌុប​មួយគ្រឿង លួច​ដឹកឈើ​ខុសច្បាប់ ដោយ​ប្រើ​ច្បាប់​អស់​សុពលភាព​របស់​អភិបាលខេត្ត​កំពង់ធំ ដឹក​មួយ​ជើង​ហើយ​មួយ​ជើង​ទៀត ទីបំផុត​អស់ ល័​ក្ខ​ត្រូវបាន​មេព្រៃ​ក្របួច ទើ​បែក​រឿង​ឈ្មួញ​ទិញ​ច្បាប់​អនុញ្ញាត​របស់​អភិបាលខេត្ត​កំពង់ធំ ក្នុង​មួយ​សន្លឹក ២០០០​ដុល្លា ។ កាលពី​ថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០១៥ លោក សុទ្ធ ម៉ា​រី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម និង​មន្ត្រី​ក្រោម​ឳ​វាទ បាន​ដឹកនាំ​បង្ក្រាប​រថយន្ត យី​ឌុប​មួយគ្រឿង ពណ៌ ខៀវ អត់​ស្លាក​លេខ ដឹកឈើ​លេខ​២  ដែល​ត្រូវបាន​គេ​ស្គាល់ ឈ្មោះ ប្រាក់ ថា ជា​អ្នករត់​ការដឹកឈើ ដុះ​ស្លែរ​ចេញពី​ភូមិ ៩៩​ឃុំ​មាន​រិ​ទ្ធ  ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ឆ្ពោះទៅ​ដាក់​នៅ ស្រុក​បារាយណ៍ ខេត្ត​នៅ​ស្គុន​ខេត្តកំពង់ចាម តែ​ត្រូវបាន​សមត្ថកិច្ច​ក្របួច​បាន ដោយសារតែ​ច្បាប់​អនុញ្ញាតិ​របស់ អភិបាលខេត្ត​កំពង់ធំ អស់​សុពលភាព ។​
​ប្រភព​ពត៌មាន បានអោយដឹងថា មាន​រថយន្ត​ជាច្រើន​គ្រឿង ខ្លះ​មានច្បាប់​សេះ​ហោះ ដឹក​មិនចេះ​អស់​សុពលភាព ខ្លះ​ក្លែងបន្លំ​ច្បាប់ ដឹកជញ្ជូន​ដូច​ហែ​កឋិន តែ​ពុំ​ត្រូវបាន​លោក សៅ​វ​ណ្ណី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ សណ្តាន់​បង្ក្រាប​នោះឡើយ ព្រោះ​មានការ​ឃុបឃិត​គ្នា ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ជួរ រដ្ឋបាល​ព្រៃឈើ​សណ្តាន់ បណ្តែតបណ្តោយ​ឲ្យ​មានការ​ដឹកជញ្ជូន​យ៉ាង​រលូន ជាក់ស្តែង​រថយន្ត​យី​ឌុប​មួយគ្រឿង​នេះ បាន​ដឹក​ដោយ​រលូន​មកដល់​ស្រុក​បារាយណ៍ តែ​ត្រូវបាន​ជាប់អន្ទាក់​សមត្ថ​កិច្ច ក៏​ព្រោះតែ​លោក ប្រា​ក់ថា ពុំបាន​រត់​ផ្លូវ​មុន ។​
​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ហេង ឈុន​ហ៊ី នាយប៉ុស្តិ៍​បាល​កំពង់ថ្ម បាន​ឲ្យ​ដឹងថា លោក​មិន​ទទួលខុសត្រូវ​ជាដាច់ខាត ចំពោះ ច្បាប់​របស់គាត់ ដែល​បាន​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ចេញ​ឲ្យ​ទិញ​ដឹកឈើ​ចំនួន ៣២ ម៉ែត្រគូប ដើម្បី​យកមក​ធ្វើ​ប៉ុស្តិ៍​រដ្ឋបាល​កំពង់ថ្ម តែ​លោក​បាន​លក់​លោក​ហេង ឈុន​ហ៊ី នាយប៉ុស្តិ៍​បាន​យក​លិខិត​នេះ​លក់​ឲ្យ ទៅ​ឈ្មួញ​ក្នុង​តំលៃ​២០០០​ដុល្លា ដែល​បានចេញ​តាំងពី​ថ្ងៃទី ៤ ខែ ៣​ឆ្នាំ ២០១៤ ឈ្មួញ​បាន​ឆ្លៀត​ឳ​កាស់​ជា ច្រើន​ដងដោយ​ប្រើ​លិខិត​ដដែល លុះដល់​ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១៥ ឈ្មួញ​ដឹកឈើ​ម្តងទៀត​ត្រូវបាន សមត្ថកិច្ច​ឃាត់​យកមក​ទុក​នៅ ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម​។​
​ពាក់​ព័​ន្ឋ​ទៅនឹង​លោក ហេង ឈុន​ហ៊ី នាយប៉ុស្តិ៍​រដ្ឋបាល​កំពង់​ថ្ម ប​ច្ច​ប្បន្ន​នៅក្នុង​ខ្ទម​នៅឡើយ យក​ចំណី​ស្ទឹង​ជី​និ​ត​ធ្វើជា ប៉ុស្តិ៍ រីឯ​ឈើ​ក៏​ពុំមាន​សូម្បី​តែមួយ​ដុំ ចំណែក​លុយ​ក៏​ក៏​រកមុខ​មិនឃើញ ថា​ធ្លាក់​ទៅណា​អស់ ពាក់​ព័​ន្ឋ​ទៅនឹង ចម្ងល់​នេះ លោក ជូ សំអាន ស្នងការ​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា លោក​បានដឹង​ពី​រឿងនេះ​ហើយ លោក​និង​ចាត់​ឲ្យ​មានការ​សាងសង់​ប៉ុ​ស្តិ័​ឡើងវិញ និង​ត្រូវបាន​ត្រួតពិនិត្យ​នូវ​ការដឹកជញ្ជូន នឹង​ថវិការ​។​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ បាន​ឲ្យ​ដឹងថា​ទូរស័ព្ទ​ថា លោក​អគុណ​អ្នក​ពត៌មាន ខ្លាំងណាស់ តែងតែ សហការ ផ្តល់​ពត៌មាន​ពី​លទ្ធផល អសកម្ម​មួយចំនួន ពី​ថ្នាក់ក្រោម ចំណែក​លិខិត​ដែល​បានចេញ​នោះ លោក​និង​បញ្ជារ​ឲ្យ​សមត្ថកិច្ច​ជំនាញ អ​ញ្ញាតិ​ចោល​ដោយសារ​ហួស​សុពលភាព ហើយ​ឈ្មួញ​ចេះតែ​ដឹកយក ទៅប្រើ​ប្រាស់​ដោយ​ខុសច្បាប់ ចំណែក​ប៉ុស្តិ៍​រដ្ឋបាល ឯកឧត្តម និង​ឲ្យ​គណៈកម្មការ​ចុះ​ត្រួត​ពិនិត្យថា ហេតុអ្វី បានជា​មិនទាន់​ធ្វើ ចុះបើ​មិនទាន់​ធ្វើ​តើ​លុយ​ទៅ​ឯណា​អស់ ។​ដោយ​អ៊ុ​សំអាត​​លោក សុទ្ធ ម៉ា​រី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ បាន​ឲ្យ​ដឹងថា កា​ដឹកឈើ​របស់លោក ប្រាក់​ថា​នេះ  បាន​ដឹក​ជាច្រើន​ដង​ហើយ កន្លងមក​ចេះ​អនុគ្រោះ តែ​ពេលនេះ​មិនអាច​អនុញ្ញាតិ​ទៀត​ទេ ចំនែក​ឈើ​តាម​ការប៉ានស្មាន ជាង ២០​ម៉ែត្រគូប​បើ​ផាកពិន័យ​តាមច្បាប់ ស្មើរ​នឹង ៦០​លាន​រៀល តែ​ពេលនេះ ពុំទាន់​ធ្វើការ​វាស់វែង​ពិតប្រាកដ​ទេ ដោយសារតែ​អភិបាលខេត្ត​កំពង់ធំ ឲ្យ​ធ្វើ​របាយ​ការជូន​ខេត្ត ព្រោះ​ពាក់​ព័​ន្ឋ​ទៅនឹង ការចេញលិខិត ដោយ​អភិបាលខេត្ត ៕  ដោយ អ៊ុង​សំអាត​
Image8_resized_8Image9_resized_5

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya