កំពង់ចាម ៖ បុរសម្នាក់ បានទាញពូថៅ វាយប្រពន្ធចំក្បាល បណ្ដាលឱ្យរងរបួសយ៉ាង ធ្ងន់ធ្ងរ ក្រោយពី ទាស់សំដីគ្នា ខណៈដែលពួក គេទាំងពីរនាក់ បានមកធ្វើនិងចូលរួមកម្មវិធី បុណ្យជូនឪពុកម្ដាយ ស្ថិតនៅ ភូមិស្វាយទាប ឃុំតាប្រុក ស្រុកចំការលើ ខេត្ដកំពង់ចាម កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥។
អំពើហិង្សាក្នុងគ្រួសារ ដែលបានប្រែពី ភាពសប្បាយរីករាយនៅក្នុងពិធីបុណ្យទៅជា ភាពសៅហ្មងខាងលើនេះ ជាលទ្ធផលធ្វើឱ្យ ប្រពន្ធរងរបួសធ្ងន់ ត្រូវដេកព្យាបាលខណៈ ដែលប្ដីជាជនបង្កនោះ ត្រូវបាននគរបាលតាម ចាប់ខ្លួននិងត្រៀមកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់វិធានការតាមនីតិវិធី ។ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ថា បុរសជាប្ដី ដែលវាយ ប្រពន្ធនិងខ្នងពូថៅនោះ ត្រូវបានកម្លាំង សមត្ថកិច្ច របស់លោកតាមចាប់ខ្លួន កាលពី វេលាម៉ោង៦ព្រឹក ស្ថិតនៅខាងជើងភូមិ ស្វាយទាប ក្រោយពីរត់គេចខ្លួន តាំងពីល្ងាច មកនោះ ។ ឡែកស្ដ្រីជាប្រពន្ធ ត្រូវបាន សមត្ថកិច្ចរបស់លោកនឹងក្រុមគ្រួសារ ដឹក បញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្ដកំពង់ចាម ។
ពីរនាក់ប្ដីប្រពន្ធនេះ ដែលប្ដីឈ្មោះឈឹង ឈឿន អាយុ៤២ឆ្នាំនិង ប្រពន្ធឈ្មោះកង សុឃីម អាយុ៣៥ឆ្នាំ រស់ នៅភូមិជ្រាប់ ឃុំជ្រាប់ ស្រុកសន្ទុកខេត្ដកំពង់ ធំ បានមកកាន់ភូមិស្វាយទាប ដើម្បីធ្វើបុណ្យ ដាក់ទានជូនឪពុកម្ដាយរបស់ខ្លួន ។
លោកអ៊ិន ដារ៉ា បានបន្ដទៀតថា លុះនៅ វេលាម៉ោងប្រមាណជា៥ល្ងាចថ្ងៃទី១១ ខែ មករា ឆ្នាំ២០១៥ ពីរនាក់ ប្ដីប្រពន្ធនេះបាន ឈ្លោះទាស់សំដីគ្នា រហូតធ្វើឱ្យប្ដីយកពូថៅ វាយប្រពន្ធចំក្បាល បណ្ដាលឱ្យបែកហូរឈាម រងរបួស យ៉ាងធ្ងន់ធ្ងរ ត្រូវបានដឹកបញ្ជូនទៅ កាន់មន្ទីរពេទ្យភ្លាមៗផងដែរ ។
ក្រោយធ្វើសកម្មភាពវាយប្រពន្ធនិងខ្នង ពូថៅ បណ្ដាលឱ្យរង របួស ធ្ងន់នោះ ជនបង្ក ជាប្ដីបានរត់គេចខ្លួន ប៉ុន្ដែក្រោយពីទទួលបាន បទបញ្ជាភ្លាមៗពីសំណាក់ស្នងការនគរបាល ខេត្ដ កម្លាំងនគរបាលមូលដ្ឋានរបស់លោក បានធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ ការឃាត់ខ្លួននៅព្រឹក ព្រលឹមថ្ងៃ ដដែលនេះ៕