ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់​ត្រូវ​ជន​​មិន​ស្គាល់​មុខ​កាប់​៤​​កាំបិត​ស្លាប់​រួច​ទម្លាក់​ទឹកស្រះ​ ​

ស្ត្រី​ម្នាក់​ត្រូវ​ជន​​មិន​ស្គាល់​មុខ​កាប់​៤​​កាំបិត​ស្លាប់​រួច​ទម្លាក់​ទឹកស្រះ​ ​

ប៉ៃលិន​៖   សព​ស្ត្រី​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ ត្រូវបាន​ប្រជាពលរដ្ឋ​ដើរទៅ​ធ្វើ​ចម្ការ ប្រទះឃើញ​អណ្ដែត​ទឹក​ក្នុង​ស្រះ​មួយកន្លែង នៅ​ចំណុច​ភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដោយមាន​ស្នាម​កាប់​ចំនួន ៤ កន្លែង កាលពី​រសៀល​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៣​។​
លោក ឆ​ម វ៉ាន់​ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា ស្ត្រី​ដែល​ឃាតក​កាប់សម្លាប់​យកមក​ទំលាក់ចោល​ក្នុង​ទឹកស្រះ នៅ​ភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់​នោះ មាន​កម្ពស់​ប្រហែលជា ១,៦៥ ម៉ែត្រ​សម្បុរ​សណ្ដែកបាយ ពាក់អាវ​យឺត​ដៃ​វែង ពណ៌​ខៀវ អាវ​ក្នុង​យឺត​ដៃខ្លី ពណ៌​លឿង ពាក់​ស្បែកជើងសង្រែក​។ ក្រោយពី​ធ្វើ​កោសល្យវិច័យ សព​ស្ត្រី​នេះ​មាន​ស្នាម​កាប់​ត្រង់​ថ្ងាស​មួយកន្លែង កាប់​ត្រង់​ចុង​ចិញ្ចើម​ខាងស្ដាំ​មួយកន្លែង ត្រង់​ក្រោម​ចិញ្ចើម​ខាងឆ្វេង​មួយកន្លែង និង​ត្រង់​ចង្កា (​ចង្កា​កើ​ម​) មួយកន្លែង​។​
​លោក ង៉ែត សុផល នាយការិយាល័យ​វិទ្យាសាស្ត្រ និង​កោសល្យវិច័យ​ប៉ូលិស​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា សព​ស្ត្រី​ម្នាក់នេះ ត្រូវគេ​កាប់សម្លាប់​រយៈពេល​ប្រហែលជា ២៤ ម៉ោង​មកហើយ​ទើប​អណ្ដែត​ឡើង​ត្រឹម​ក្បាល​បែបនេះ​។​
លោក ឆ​ម វ៉ាន់​ធី បាន​បញ្ជាក់ថា “​សព​ស្ត្រី​នេះ ត្រូវ​ឃាតក​កាប់សម្លាប់​ពី​កន្លែង​ផ្សេង ហើយ​យកមក​ទំលាក់ចោល​ក្នុង​ទឹកស្រះ ព្រោះ​នៅក្បែរ​កន្លែងកើតហេតុ គ្មាន​បន្សល់​ស្លាកស្នាម​អ្វី​សម្រាប់​កំណត់​មុខសញ្ញា​ទេ​។ ចំណែក​សព​ក៏​គ្មាន​អត្តសញ្ញាណប័ណ្ណ ឬអ្វី​សម្រាប់​អ្នកស្រុក​ស្គាល់​ដែរ​។ សព​ស្ត្រី​ម្នាក់នេះ​គ្មាន​នរណា​ស្គាល់​ឡើយ​។​
​ករណី​ឃាតកម្ម​លើ​ស្ត្រី​ខាងលើនេះ ប៉ូលិស​ខេត្ត​ប៉ៃលិន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​បានឮ ឬ​ដឹង​ដំណឹង​តាម​ភិនភាគ​នេះ ប្រញាប់​មករក​មើល​ស​ព ប៉ូលិស​បាន​យកមក​តំកល់​នៅ​វត្ត​រតនៈ​សោភ័ណ ហៅ​វត្ត កោង​កាង ហើយ បើ​ពុំមាន​សាច់ញាតិ​ណា​មករក​ទេ សមត្ថកិច្ច​នឹង​បូជាសព​នេះ​នៅ​ថ្ងៃ​បន្ទាប់​៕

ដោយ​៖​ភ្នំ​យ៉ា​ត

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya