ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានអន្តរជាតិ » អ្នកស្លាប់​កើនឡើង​ដល់ ៥៧​នាក់​ក្នុង​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​នៅ​ប៉ា​គី​ស្ថាន

អ្នកស្លាប់​កើនឡើង​ដល់ ៥៧​នាក់​ក្នុង​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​នៅ​ប៉ា​គី​ស្ថាន

​ប៉ា​គី​ស្ថាន ៖  រថយន្ត​ដឹក​អ្នកដំណើរ​មួយគ្រឿង បាន​បុក​គ្នា​ជាមួយ​រថយន្ត​ដឹក​ប្រេងឥន្ធនៈ ក្នុង​ភាគខាងត្បូង​ទីក្រុង នៃ​ប្រទេស​ប៉ា​គី​ស្ថាន កាលពី​ព្រលឹម​ទាបភ្លឺ​ថ្ងៃអាទិត្យ​បានសម្លាប់​មនុស្ស​ចំនួន ៥៧​នាក់ ដោយ​ចំនួន​នេះ​បាន​កើនឡើង​ខ្ពស់ជាង កាលពី​ល្ងាច​មិន​ដែលមាន​ត្រឹមតែ ៤០​នាក់​ប៉ុណ្ណោះ ហើយ​រហូតដល់​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ក៏​នៅតែ​មិនទាន់​អាច​សម្គាល់​សាកសព​បាន នៅឡើយ​ដែរ​។​

​គ្រោះថ្នាក់​នេះ​កើតឡើង​ដោយសារ​ផ្លូវ​តូចចង្អៀត​។ យោងតាម បុគ្គលិក​សុខាភិបាល​ឲ្យ​ដឹងថា សាកសព​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់ មជ្ឈមណ្ឌល​វិជ្ជា​សាស្ត្រ ជីណ​ណា ផូស ក្នុង​ទីក្រុង​កា​រ៉ា​ជី ប្រទេស​ប៉ា​គី​ស្ថាន​។ ហើយ​ក្នុងចំណោម​សាកសព​ចំនួន ៥៧​នាក់ នោះ​មានតែ ៤​នាក់​ប៉ុណ្ណោះ ត្រូវគេ​ស្គាល់​អត្តសញ្ញាណ​បាន​។ ដោយឡែក​លោក​វេជ្ជបណ្ឌិត ស៊ី​មី ចា​ម៉ាលី ប្រធាន​ផ្នែក​សង្គ្រោះបន្ទាន់​មានប្រសាសន៍ថា មន្ទីរពេទ្យ​នឹងធ្វើ​តេស្ត DNA ដើម្បី កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​។ លោក ម៉ាន​តាស ហ៊ូ​សេន ចា​ក្រា​នី រដ្ឋមន្ត្រី​នៃ​ក្រសួង​ដឹកជញ្ជូន​ប្រចាំខេត្ត​ស៊ីន​មាន ប្រសាសន៍ថា គ្រោះថ្នាក់​កើតឡើង​នៅពេល​រថយន្ត​របស់​អ្នកដំណើរ​បុក​គ្នា​ជាមួយ រថយន្ត​ដឹក​ប្រេងឥន្ធនៈ​នៅ​ចំងាយ​ប្រហែល ៥០​ឡី​គូ​ម៉ែត្រ​ខាងក្រៅ​ទីក្រុង​កា​រ៉ា​ជី​។

 

គួរ​ឲ្យ​ដឹងថា​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ តែង​កើតមាន​ជា​ញឹកញាប់​នៅ​ប៉ា​គី​ស្ថាន ដោយ​ការបើកបរ​ខ្វះ​កា​ប្រុងប្រយ័ត្ន​, អ្នកបើកបរ​មិនបាន​ឆ្លងកាត់​ការរៀនសូត្រ​ជំនាញ​បើកបរ និង​កត្តា​ផ្លូវ​មិនល្អ​៕ថរថ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya