ប៉េរូ៖ មនុស្សយ៉ាងហោចណាស់ ២៤នាក់ស្លាប់កាលពីថ្ងៃសៅរ៍ នៅពេលរថយន្តក្រុងរបស់ពួកគេកំពុងធ្វើដំណើរតាមផ្លូវបានធ្លាក់ ជ្រោះក្នុងតំបន់អាន់ ឌីស របស់ប្រទេសប៉េរូ។
តាមប្រភពពីសារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ដំបូលរថយន្តត្រូវដាច់ចេញពីតួរថយន្ត ខណៈវាបានធ្លាក់ចុះពីផ្លូវលើភ្នំ ជម្រៅ ១៥០ម៉ែត្រក្នុងស្រុកសាន ផេត្រូ នៃទីក្រុងគូសកូ។ មានសាកសពអ្នកដំណើរខ្លះ និងអ្នករបួស ៣២នាក់ទៀតត្រូវបានគេលើក ឡើងពីលើជ្រោះរួចរាល់ហើយ។ បើទោះជាសកម្មភាពជួយសង្គ្រោះនោះ មានការលំបាកខ្លាំងយ៉ាងណាក៏ដោយ។ អាជ្ញាធរ និយាយថាមូលហេតុនាំឲ្យមានគ្រោះថ្នាក់យ៉ាងណានោះ គេនៅកំពុងស៊ើបអង្កេតនៅឡើយ ប៉ុន្តែសារព័ត៌មានក្នុងស្រុកបានរាយ ការណ៍ថា រថយន្តក្រុងបានកំពុងផ្ទុកមនុស្សចំនួន ៦៧នាក់ ដែលចំនួននេះស្ទើរតែលើសចំណុះទ្វេដងទៅហើយ ខណៈពួកគេ ធ្វើដំណើរចេញពីទីក្រុងកាល់កាទីកាន់ទីក្រុងគូសកូ។
ដោយឡែកលោកវេជ្ជបណ្ឌិតម្នាក់និយាយថា តាមការរៀបរាប់របស់ជន រងគ្រោះដែលបានឃើញហេតុការឲ្យដឹងថា អ្នកបើកបររថយន្តធ្វើឲ្យមានបញ្ហាបច្ចេកទេស និងចាប់ហ្វ្រាំងមិនជាប់។ យោងតាមរបាយការណ៍ពីអង្គការសុខភាពពិភពលោក ឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវគោកនៅប៉េរូ បានសម្លាប់មនុស្សជិត ១៦នាក់ ក្នុងមួយថ្ងៃ៕