យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី១២ ខែមករា នេះ ក្រុមសង្គ្រោះ និង រុករកជើងហោះហើរ QZ8501 របស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia នៃប្រទេសឥណ្ឌូណេស៊ី កំពុងធ្វើត្រូតពិនិត្យមើលទិន្នន័យហោះហើរ ដែលមានថត ទុកនៅក្នុងអប់ខ្មៅនៃយន្តហោះ ដើម្បីឲ្យដឹងថា តើមូលហេតុអ្វីឲ្យពិតប្រាកដដែលនាំឲ្យ វាធ្លាក់ទៅក្នុងដែនទឹកកោះជ្វា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤។
ប្រភពបានបន្តថា ក្រុមជំនាញប្រកាសថា បានរកឃើញប្រអប់ខ្មៅនៅក្នុងយន្តហោះ AirAsia ដែលធ្លាក់នៅព្រឹកថ្ងៃនេះតែម្តង ដោយវាស្ថិតនៅចម្ងាយ ប្រមាណជាង ៣០០ ម៉ែត្រពីកន្លែងក្រុមសង្គ្រោះរកឃើញកន្ទុយយន្តហោះ។ រហូតមកដល់ពេលនេះ ទិន្នន័យគ្រប់យ៉ាងកំពុងត្រូវបានទាញចេញមក ហើយការពិតដែលនាំឲ្យជីវិតមនុស្ស ១៦២នាក់ត្រូវស្លាប់ គ្រប់គ្នានឹងបានដឹងក្នុងពេលឆាប់ៗខាងមុខនេះ៕ R/c
» ព័ត៌មានអន្តរជាតិ » ប្រអប់ខ្មៅយន្តហោះ AirAsia រកឃើញហើយ ខណៈជីវិតមនុស្ស ១៦២នាក់ដែលស្លាប់ យើងនឹងដឹងមូលហេតុក្នុងពេលឆាប់ៗនេះ