ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||   

» ព័ត៌មានអន្តរជាតិ » មេដឹកនាំ​ពិភពលោក​ប្រមូល​ផ្តុំគ្នា ដើរ​ក្បួន​ប្រឆាំង​ភេរវកម្ម​នៅ​ប៉ារីស និង​ប្តេជ្ញា ចាត់វិធានការ​ក្តៅ​ទប់ទល់​នឹង​ពួក​ភេរ​វករ​

មេដឹកនាំ​ពិភពលោក​ប្រមូល​ផ្តុំគ្នា ដើរ​ក្បួន​ប្រឆាំង​ភេរវកម្ម​នៅ​ប៉ារីស និង​ប្តេជ្ញា ចាត់វិធានការ​ក្តៅ​ទប់ទល់​នឹង​ពួក​ភេរ​វករ​

​ប៉ារីស ៖ មេដឹកនាំ​រដ្ឋាភិបាល​នានា នៅលើ​សកលលោក មកពី​អាស៊ី អាហ្វ្រិក អឺរ៉ុប និង អាមេរិក បាន​ប្រមូល​ផ្តុំគ្នា ដើរ​ក្បួន​នៅតាម​ដងផ្លូវ​ដ៏​ធំ​មួយ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​សម្តែង​ការ ប្រឆាំង​យ៉ាង​ដាច់ខាត​ទៅនឹង​ពួក​ភេរវ​ករ​ដែល​បាន​អុកឡុក និង សម្លាប់​ជន​គ្មាន​កំហុស អស់​រាប់ពាន់នាក់​ក្នុង​មួយឆ្នាំៗ នៅលើ​សកលលោក កាលពី​ថ្ងៃអាទិត្យ ទី​១១ ខែមករា ឆ្នាំ ២០១៥ កន្លងទៅនេះ ។​
​ក្រុម​អ្នកសារព័ត៌មាន​បាន​ផ្តិត​យក ក្នុង​យុទ្ធនាការ​ដង្ហែ​ក្បួន​ជា​ប្រវត្តិសាស្ត្រ​នៃ សកលលោក ដើម្បី​ប្រឆាំងនឹង​ពួក​ភេរ​វករ​នេះ ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី​បារាំង ដែលជា​ម្ចាស់ផ្ទះ​ផ្ទាល់ រួម​ជាមួយនឹង​លោកស្រី​អធិការបតី​អាល្លឺម៉ង់ អេ​ន​ជេ​ឡា ម៉ា​គែល​, លោក នាយករដ្ឋមន្ត្រី​អង់គ្លេស ដេវីដ កា​ម៉ឺ​រ៉ូ​ន​, លោកនាយក​រដ្ឋមន្ត្រី អ៊ីស្រាអែល ប៊ិន​ចា​មីន ណឺ​តាន់​យ៉ា​ហ៊ូ​, លោក​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន ម៉ា​ហ៍មូដ អាប់​បាស់​, និង បណ្តា​មេដឹកនាំ កំពូលៗ​ទាំង​ក្នុង​តំបន់ និង លើ​សកលលោក ក្រោយ​ការវាយប្រហារ​នៅ​ទីក្រុង​ប៉ារីស កាលពី​សប្តាហ៍​មុន ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង ១០​នាក់​បាត់​បង់ជីវិត ក្នុងប្រទេស​បាំង​។​
​ក្រោយពី​ជំនួប​នេះ មេដឹកនាំ​ទាំងអស់​បាន​ប្តេជ្ញា ចាត់វិធានការ​ក្តៅ​ទប់ទល់​នឹង​ពួក​ភេរ​វករ ដោយ​នឹងមិន​បណ្តែតបណ្តោយ​ឲ្យ​ពួកនេះ​បង្ក​ការសម្លាប់​រង្គាល​ជាតិ​សាសន៍​ណាមួយ​តទៅទៀត​ឡើយ​៕ R/c

ចដ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya