ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពិតជាកក្រើកពេកហើយ រាជរដ្ឋាភិបាល កម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ កូវីត ១៩ តែមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||   

» ព័ត៌មានជាតិ » ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​គ្នា​ដួល​ចូល​ក្រោយ​កុងតឺន័រ​កិន​បែកក្បាល ស្លាប់​យ៉ា​អាណោច​អាធ​ម័​

ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​គ្នា​ដួល​ចូល​ក្រោយ​កុងតឺន័រ​កិន​បែកក្បាល ស្លាប់​យ៉ា​អាណោច​អាធ​ម័​

​ភ្នំពេញ ៖ នារី​វ័យ​២០​ឆ្នាំ​ម្នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ា​កនិច ក្នុង​ល្បឿន​លឿន រួច​ជ្រុល​ទៅ​ទាក់​ដៃចង្កូត​ម៉ូតូ​ជាមួយ​ផ្សេងទៀត បណ្តាលឱ្យ​ដួល​ខ្ទាតចូល​ក្រោម​កង់​រថយន្ត​កុងតឺន័រ ត្រូវ​រថយន្ត​កិន​បែកក្បាល​ស្លាប់​ភ្លាមៗ​នូវនឹងកន្លែង​កើតហេតុ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរឱ្យ​រន្ធត់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​២០​នាទី ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ស្ថិតក្នុង​ក្រុមទី​២ ភូមិ​ត្នោតជ្រុំ​៣ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។​
​នៅមុន​ពេល​មាន​ហេតុការណ៍​គ្រោះថ្នាក់​កើតឡើង គេ​ស​ង្គេ​ត​ឃើញ​នារី​រងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ា​កនិច ពណ៌​ស ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1CP-1357 ធ្វើដំណើរ​តែម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន​ល្មម ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏បាន​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​១​គ្រឿង​ផ្សេង ទៀត បណ្តាលឱ្យ​ដួល​បោក​ខ្ទាតចូល​ក្រោម​កង់​រថយន្ត​កុងតឺន័រ​១​គ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3A-4674 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុងទិសដៅ​ស្របគ្នា កិន​បែកក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត​នៅនឹងកន្លែង​តែម្តងទៅ ។ អ្នកបើកបរ​រថយន្ត​កុងតឺន័រ​នោះបាន​ព្យាយាម​បើក​រត់គេច​បាន​ជាង​៥០០​ម៉ែត្រ ត្រូវបាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ស្ទាក់​ចាប់បាន​តែម្តង ប៉ុន្តែ​អ្នកបើកបរ​រថយន្ត​បាន​ចុះ​ពី​រថយន្ត​ហើយ​រត់គេចខ្លួន​បាត់ស្រមោល សូន្យឈឹង ។​
​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​ជំនាញ​ចុះ​ធ្វើការ​អន្តរាគមន៍​វាស់វែង ស្ទូច​យក​ទាំង​ម៉ូតូ​ជនរងគ្រោះ និង​រថយន្ត​កុងតឺន័រ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី ភ្នំពេញ ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ។​
​សមត្ថកិច្ច​បញ្ជាក់បន្ថែម​ទៀតថា ចំពោះ​អត្តសញ្ញាណ​សព​នៅ​មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ ហើយ​ច្ចុ​ប្បន្ន​កំពុងធ្វើការ​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​សព​ឱ្យមក ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

fg

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya