ភ្នំពេញ៖ បុរសម្នាក់បើករថយន្តសេរីទំនើបមួយគ្រឿងក្នុងល្បឿនលឿន ដល់ចំណុចផ្លូវកែងបត់បានមិនបន្ថយល្បឿន ក៏ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យបាក់ដាច់ពីគ្នា ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខ យ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ កើតឡើង កាលពីវេលាម៉ោង៩ នឹង២៥នាទីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥ ខាងក្រោយផ្សារទំនើបវៀតណាម តាមបណ្តោយផ្លូវលេខ៣៩០ កែងនឹងផ្លូវ៩៥ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។
មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តសេរីទំនើបមួយគ្រឿងម៉ាក ហ្វតរេនជឺ ពណ៍ខៀវចាស់ ពាក់ស្លាកលេខបណ្តោះអាសន្ន បើកបរតាមបណ្តោយផ្លូវលេខ៩៥ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចផ្លូវកែងលេខ៣៩០ ក៏បត់ឆ្វេងមិនបានបន្ថយល្បឿនបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកជាមួយនឹងរបងផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យបាក់ ដាច់ចេញពីគ្នា ចំណែករថយន្តបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។
ក្រោយពេលកើត ហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការអន្តរាគមន៍ភ្លាមៗដល់កន្លែងកើតហេតុ ហើយម្ចាស់រថយន្តព្រមទទួល ធ្វើសងនូវថ្លៃខូចខាតរបស់ម្ចាស់ផ្ទះ ហើយចំណែកភាគីខាងម្ចាស់ផ្ទះក៏បានយល់ព្រមព្រោះមិនចង់រំខានដល់ សមត្ថកិច្ច ៕ R/c