ភ្នំពេញ៖ ក្មេងទំនើង២នាក់ក្នុងចំណោម៤នាក់ត្រូវបានប្រជាពលរដ្ឋក៏ដូចជាអ្នកដំណើរនៅតាមដងផ្លូវ វាយយ៉ាងទ្រោមខ្លួន ដោយសារតែរូបគេឃើញនារីវ័យក្មេងសាច់សខ្ចីទ្រាំមិនបានក៏បាននាំគ្នាជិះមកជិត រួចក៏បានទះគូទនារីម្នាក់នោះតាមដងផ្លូវសាធារណៈ និងបក្សពួកផ្សេងទៀតវាយសង្សារនាងពីក្រោយថែមទៀត ខណៈដែលនាងកំពុងតែត្រូវបានយុវជនម្នាក់ត្រូវជាសង្សារ ឌុបដើរលេងជាមួយនឹងមិត្តភក្ត្រជាច្រើននាក់ទៀត ក៏បណ្តាលឱ្យនាងស្រែកឆោឡោរឡើងថា ចោរៗនិងបណ្តាលឱ្យផ្អើលអ្នកធ្វើដំណើរ និងកម្លាំងសមត្ថកិច្ច បានជិះចេញតាមពីក្រោយតាំងពីផ្លូវជិតអតីតរោងកុនអង្គរ រហូតមកដល់ចំណុចខាងកើតផ្សារអូរឬស្សី ពួកគេភ័យស្លន់ស្លោរពេកក៏ជិះម៉ូតូដួល ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩នឹង៥០នាទីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥ នៅចំណុចស្តុបផ្សារអូរឬស្សី តាមបណ្តោយផ្លូវព្រះមុន្នីវង្ស កែងនឹងផ្លូវលេខ១៨២ ស្ថិតក្នុងសង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា ។
បន្ទាប់ពីធ្វើការឃាត់ខ្លួនក្មេងទំនើងទាំង២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនាំទៅសាកសួរបន្ត នៅបុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សីទី៤ រង់ចាំចាត់ការទៅតាមនីតីវិធី ៕