ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » មេព្រៃ​​បង្ក្រាប​ហាយ​ឡែ​ន​​ដឺ​១​គ្រឿង​ដឹកឈើ​គ្រញូង​ ​

មេព្រៃ​​បង្ក្រាប​ហាយ​ឡែ​ន​​ដឺ​១​គ្រឿង​ដឹកឈើ​គ្រញូង​ ​

​បន្ទាយមានជ័យ​៖ ជំនួញ​ឈើ​គ្រញូង​នាពេល​យប់​របស់​ឈ្មួញ​ខេត្ត សៀមរាប និង​កំពង់ចាម​ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ​អស់លក្ខណ៍​ត្រូវបាន​សមត្ថកិច្ច​ខណ្ឌរ​ដ្ឋ​បាល​ព្រៃឈើ​ស្ទាក់​ឃាត់​ចាប់បាន​កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃទី​២០ សីហា ២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ នៅ​ភូមិ​អូរ​ស្ងួត ឃុំ​អូរ​ប្រាសាទ ក្នុងស្រុក​មង្គល​បូរី ខេត្ត បន្ទាយមានជ័យ​ខ​ណៈ​ពេលដែល​ឈ្មួញ​បម្រុង ដឹក​ទៅ​លក់​នៅ​ព្រំប្រទល់​វៀតណាម​។​
​    ​បន្ទាប់ពី​បង្ក្រាបបាន​រថយន្ត​រដ្ឋ​បាល​ព្រៃឈើ​ចំនួន​៤​គ្រឿង អម​យកមក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​នា​ព្រឹក​ថ្ងៃ​ដដែល ។ រថយន្ត​ដែល​ត្រូវ​សមត្ថកិច្ច​ស្ទាក់​ឃាត់​ចាប់បាន​ឡាន​ម៉ាក​ហាយ​ឡេ​ន​ឌ័​រ ពណ៌​ខៀវចាស់​តែ​បិទ​ស្តុ​ត​ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ​2Q9764​បាន​បើក​ដឹកឈើ​ពី​ខេត្តសៀមរាប​តាមផ្លូវ​ជាតិ​លេខ​៦ ហើយ​ឆ្លងខេត្ត​បន្ទាយមានជ័យ តាមផ្លូវ​ជាតិ​លេខ​៥ ឆ្ពោះទៅកាន់​ខេត្តបាត់ដំបង​ក៏ត្រូវ​បាន​មន្ត្រី​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ដែល​ប្រចាំការ​នៅពេល​យប់​ស្ទាក់​ដេញចាប់បាន​នៅ​ចំនុច​ភូមិ​អូរ​ស្ងួត ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី​។ ក្នុងពេល​កំពុង​ដេញចាប់​តៃកុង​រថយន្ត​ដឹកឈើ​ក៏​ឈប់​រថយន្ត ហើយ​ចុះ​រត់គេចខ្លួន​បន្សល់ទុក​តែ​រថយន្ត​និង​ឈើ​គ្រញូង​ជាច្រើន​ដើម​នៅក្នុង​រថយន្ត ។​
​    ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​ក្រឡាបញ្ជី​បានធ្វើការ​ត្រួតពិនិត្យរ​ថយ​ន្ត ឃើញ​មាន​ឈើ​នៅក្នុង​រថយន្ត​ចំនួន ១​គីប ២​ផ្លាន រួច​ហើយក៏​ធ្វើ​កំណត់ហេតុ​យកទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ។​
​    ​គួរ​បញ្ជាក់ថា ជា​រៀ​រាល់​យប់​ឈើ​គ្រញូង​ត្រូវបាន​ឈ្មួញ​ខេត្តសៀមរាប និង​ខេត្តកំពង់ចាម​ធ្វើការ​ដឹកជញ្ជូន​តាមរ​ថ​យន្ត​ស៊េរី​ទំនើប​ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ ឬ​ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង​ទៅ​លក់​ព្រំប្រទល់​វៀតណាម ដោយ​ការដឹកជញ្ជូន​ខ្លះ​ត្រូវ​រូ​វ​ជាមួយ​សមត្ថកិច្ច​តាម​ដងផ្លូវ​នៃ​ខេត្ត​នីមួយ ៗ ៕
​    ​    ​    ​    ​    ​    ​ដោយៈ សម្បត្តិ សីហា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya