ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​មនុស្ស​១២​នាក់ ប្រើប្រាស់​អាវុធ​កែច្នៃ​បរបាញ់​សត្វ​

ឃាត់ខ្លួន​មនុស្ស​១២​នាក់ ប្រើប្រាស់​អាវុធ​កែច្នៃ​បរបាញ់​សត្វ​

​ខេត្ត​បន្ទាយមានជ័យ​៖ ក្រុម​អ្នកដើរ​បរបាញ់​សត្វ​ចំនួន​១២​នាក់ ប្រើប្រាស់​អាវុធ​ច្នៃ​ចំនួន​៤​ដើម​និង​ចំ​ពាម​កៅស៊ូ​៨​ដើម ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី​ចាប់​នាំខ្លួន​មក​អប់រំ ចំពោះ​អាវុធ​កែច្នៃ​ប្រើ​ខ្យល់​បាញ់​គ្រាប់​គ្រាប់កង់​និង​ចំ​ពាម​កៅស៊ូ ក៏​ជា​បញ្ហា​មួយ​ដែល​សមត្ថកិច្ច​មូលដ្ឋាន​ត្រូវ​យកចិត្តទុកដាក់​និង ធ្វើការ​ដកហូត ព្រោះ​អាវុធ​ទាំងនេះ​ក៏​វា​អាច​បង្កឲ្យមាន​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស ប្រសិនបើ​មាន​អំពើហិង្សា កើតឡើង​អាច​យក​អាវុធ​កែច្នៃ​ទាំងនោះ​ទៅ​ប្រើប្រាស់​បាញ់​ភាគី​ទំនាស់ បណ្តាល ឲ្យ​រងរបួសឬ​ក៏​ឈានដ​ល់​ការស្លាប់​។​

 
​ជាក់ស្តែង​នៅ​វេលា​៧​យប់​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០១៥ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាលប្ញ​ស្សី​ក្រោ​ក​សហការ​ជាមួយ​កម្លាំង​នគរបាល ស្រុក​មង្គល​បូរី បាន​ចុះ​បង្ក្រាប​និង​ឃាត់ខ្លួន​អ្នក​បរបាញ់​សត្វ​យប់​ដែល​មាន​កាំភ្លើង កែច្នៃ​និង​ចំ​ពាម​កៅស៊ូ ចំនួន​១២​នាក់ នៅ​ចំណុច​ប្រឡាយ អង្គា​បុស្ស ស្ថិតក្នុង​ភូមិ​កោះ​កែវ ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ ។​

 
​អ្នកបាញ់​ទាំង​១២​នាក់​នោះ មាន​ទីលំនៅ​ភូមិ​កោះ​កែវ ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ នៅ​ពេល​កម្លាំង​សមត្ថកិច្ច​យើង​បាន​ដើរល្បាត​ពេលយប់ បាន​ឃើញ​ពួក​គេ​កំពុង រៀបចំ​ជួបជុំគ្នា​បំរុង​ចេញទៅ​បាញ់​សត្វ ក៏​ចូល​ទៅ​សួរនាំ​ក៏​ឃើញ​មាន​សម្ភារ​និង​ឧបករណ៍ សម្រាប់​បរបាញ់​សត្វ ក្នុង​នោះ​សមត្ថកិច្ច​យើង​បាន​ធ្វើ​អប់រំ​និង​ដកហូត​បាន​អាវុធ​កែច្នៃ​ប្រើ ខ្យល់​បាញ់​គ្រាប់កង់​ចំនួន​៤​ដើម​និង​ចំ​ពាម​កៅស៊ូ​ចំនួន​៨​ដើម ។​អាវុធ​ទាំងនោះ​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូរី​៕b

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya