ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ឃាត់​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​៤​នាក់

ឃាត់​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​៤​នាក់

ភ្នំពេញ​៖​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ដង្កោ​ដឹកនាំ​ដោយ​លោក ចេង មុនី​រ៉ា អភិបាលរង ខណ្ឌ និង​លោក ប្រាជ្ញ សោ​ភ័​ណ្ណា អធិការរង​នគរបាល​ខណ្ឌ​ដង្កោ​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី ៩ ខែ​មករា ឆ្នាំ​២០១៥ ដាក់​គោលដៅ​ត្រួតពិនិត្យ​ជាតិ​អាល់​កុល និង​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នៅ មុខ​សាលា​ខណ្ឌ​ដង្កោ​លើ​កំណាត់​ផ្លូវ​បេតុង​២១៧ ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​

 
​ដោយឡែក នៅក្នុង​រង្វង់​ប្រតិ​ប​តិ្ត​ការណ៏ត្រួតពិនិត្យ​អាវុ​ធ​ជាតិ​ផ្ទុះ​និង ជាតិ​អាល់កុល​កម្លាំង គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ដង្កោ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​និង ករណី​គ្រឿងញៀន​ជាប់​និង​ខ្លួន​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​។ ចំណែក​មនុស្ស​២ នាក់​ផ្សេង​ទៀត​ពាក់ព័ន្ធ​និង​ករណី​មាន​កាំបិតប៉ាំងតោ​ដាក់​ជាប់​និង​ខ្លួន ផងដែរ​។​

 
​ជនសង្ស័យ​មាន​ឈ្មោះ​សាន វិសាល ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​និស្សិត​ច្បាប់​សាលា​បឹងត្របែក​ឆ្នាំ​ទី​១ និង​ជនសង្ស័យ​ម្នាក់ ទៀត​មាន​ឈ្មោះ​គង់ រក្សា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ល្វា ឃុំ​ល្វា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​DUKE ពណ៌​ខ្មៅ​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1CP-2002​។​កម្លាំង សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​ថ្នាំញៀន​១​កូន​ថង់​តូច​តម្លៃ​២០​ដុល្លា ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​។​

 
​ចំណែក​ជនសង្ស័យ​២​នាក់​ផ្សេង​ទៀត​សមត្ថកិច្ច​យើង ឃាត់​ខ្លួន​មក​សួរនាំ​ព្រោះ​ពួកគេ​មាន​ដាក់​កាំបិតប៉ាំងតោ​ជាប់​និង​ខ្លួន ហើយ​ពួកគេ​និយាយថា​ពួក គេ​ជា​ចុងភៅ ទោះបីជា​យ៉ាងនេះ​ក្តី​សមត្ថកិច្ច​យើង​ត្រូវ​ឃាត់​ខ្លួន​មក​សួរនាំ​សិន ព្រោះ​ថា​កាំបិត​ក៏ ជា​អាវុធ​មួយ​ដែរ គេ​ធ្វើ​សកម្មភាព​ប្លន់​ឬ​ពួក​គេ​ដាក់​តាម​ខ្លួន​យក​ទៅ​កាប់​គ្នា​ក៏​មិនដឹង ។​

 
​ក្នុង​ប្រតិ​ប​តិ្ត​ការណ៏ត្រួតពិនិត្យ អាវុធជាតិផ្ទុះ និង​ត្រួតពិនិត្យ​គ្រឿង​ស្រវឹង​នោះ មិន​មាន​អាវុធ​ឆ្លងកាត់​ទេ​។ ក៏ប៉ុន្តែ​មាន​គ្រឿង ញៀន​ឆ្លងកាត់​ក៏​ត្រូវ​កម្លាំង​នគរបាល​អន្តរាគមន៍​ខណ្ឌ​ឃាត់ខ្លួន​២​នាក់ ហើយ​បច្ចុប្បន្ន​កំពុង​ឃុំ ខ្លួន​ជា​បណ្តោះអាសន្ន​ដើម្បី​សួរនាំ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់ អយ្យការ​សាលាដ​បូ​ង​រាជធានី​ភ្នំពេញ​៕cx xx

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya