ខេត្តបន្ទាយមានជ័យ ៖ រថយន្តមួយគ្រឿងម៉ាកកាមរីអគ្គិសនីឆាបឆេះអស់ទាំងស្រុងខណៈពេលកំពុងបើកបរកាលពីវេលាម៉ោង១២និង៥នាទីថ្ងៃត្រង់ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិលេខ៥៦ A ស្ថិតក្នុងភូមិខ្លែងពណ៌ត្បូង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
រថយន្តដែលឆ្លងចរន្តអគ្គីសនី ឆាបឆេះទាំងស្រុងនោះ ម៉ាកតូយូតាកាមរី ស៊េរី១៩៩៥ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2C-8835 បើកបរក្នុងទិសដៅពីជើងទៅត្បូង ដោយឈ្មោះ ហឿ ពេច ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិខ្វាវកើត- ឃុំរលួស ស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ ។
រថយន្តដែលឆាបឆេះនេះ ក្នុងខណៈពេលដែលអ្នកបើកបរកំពុងតែបើកដឹកអ្នកជម្ងឺម្នាក់ និង អ្នករួមដំណើរចំនួន៥នាក់ផ្សេងទៀត ពេលមកដល់ចំណុចខាងលើ ស្រាប់តែឆ្លងចរន្តអគ្គិសនីឆាបឆេះតែម្តង តែសំណាងល្អ អ្នកជម្ងឺនិងអ្នករួមដំណើរផ្សេងទៀតមិនមានគ្រោះថ្នាក់អ្វីឡើយ៕