ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រធានការិយាល័យ​រដ្ឋ​បាល​មន្ទីរ​ធម្មការ​ខេត្តពោធិសាត់​អាង​អំណាច​ម្តាយមីង ​ប្រព្រឹត្ត​អំពើពុករលួយ​ ​

ប្រធានការិយាល័យ​រដ្ឋ​បាល​មន្ទីរ​ធម្មការ​ខេត្តពោធិសាត់​អាង​អំណាច​ម្តាយមីង ​ប្រព្រឹត្ត​អំពើពុករលួយ​ ​

ខេត្តពោធិសាត់​៖ អំពើពុករលួយ​ប​ច្ច​ប្បន្ន​កំពុងតែ​កើតឡើង និង​បន្ត​កើតឡើង​នៅ​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តពោធិសាត់​ដែរ​ប្រព្រឹត្ត​ដោយ លោក​ប្រធានការិយាល័យ​រដ្ឋបាលរ​បស់​មន្ទីរ លោក​ពេជ្រ​ចន្ថា​និង​ដោយមាន​ម្តាយមីង​​គឺ​លោកស្រី​អគ្គនាយក​រដ្ឋបាល​និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​ធម្មការ​និង​សាសនា​ជា​ខ្នងបង្អែក​។
​តាម​ប្រភព​បានអោយដឹងថា​អំពើពុករលួយ​នៅក្នុង​មន្ទីរ​ធម្មការ​ខេត្តពោធិសាត់​គឺ​បាន​កើតមានឡើង​យ៉ាងធ្ងន់ធ្ងរ​ក្រោយពេល​លោក ខឹម ញៀ​ម អតីត​ប្រធាន​មន្ទីរ​បាន​ចូលនិវត្តន៍ និង​ដោយមាន​លោក នូ ផេង អតីត​អនុប្រធាន​មន្ទីរ​ឡើង​ធ្វើជា​ប្រធាន​មន្ទីរ​ក្នុង​រយៈពេល​៦-៧ ខែ​មកនេះ​។ អំពើពុករលួយ​គឺ​កើតមានឡើង​គ្រប់​រូបភាព​ដូចជា​ការ​កឹ​ប​កេង​ថវិកា​នៅ​ជំពូក​៦០,៦២​និង​ជំពូក​៦៤ ប៉ុន្តែ​អ្វីដែល​ធ្ងន់ធ្ងរ​បំផុត​គឺ​ការ​ស៊ីប្រាក់ខែ​មន្ត្រី​កិច្ចសន្យា​ខ្មោច​យ៉ាងតិច​២២​នាក់​ក្នុងចំណោម​មន្ត្រី​កិច្ចសន្យា​ដែរ​មានឈ្មោះ​នៅក្នុង​បញ្ជី​២៨​នាក់​សំរាប់​ឆ្នាំ​២០១៤ និង​ការ​ស៊ីដាច់​ប្រាក់​មន្ត្រី​មាន​ជំងឺ​ជាង​១៨​លាន​រៀល​រួម​និង​ប្រាក់​សា​ហ៊ុយ​ទូទាត់​ក្នុងប្រទេស​មួយចំនួន​ថែមទៀត​។ ដែល​មន្ត្រី​ខ្លះ​មាន​ឈ្មោះថា​ការទទួលបាន​ឧបត្ថម្ភ​ប្រាក់​មាន​ជំងឺ​និង​ប្រាក់​សា​ហ៊ុយ​ទូទាត់​ក្នុងប្រទេស​ប៉ុន្តែ​ប្រាក់​ទាំងអស់នេះ​ត្រូវបាន​លោក​ពេជ្រ ចន្ថា កឹ​ប​កេង​ស្ទើរ​ទាំងស្រុង ធ្វើអោយ​មន្ត្រី​មួយចំនួនធំ​ក្នុងចំណោម​ន្ត្រី​ក្របខណ្ឌ​កើតការ​ក្តៅក្រហាយ​រហូត​ដល់​អនុប្រធាន​មន្ទីរ​ក៏​ស្រក់​ទឹកភ្នែក​ដោយសារតែ​រង់​ការជិះជាន់​និង​កិបកេង​ប្រាក់​ផលប្រយោជន៍​របស់ខ្លួន កុំថាឡើយ​មន្ត្រី​ថ្នាក់​តូច​។ ចំណែក​លោ នូ ផេង ដែលជា​ប្រធាន​មន្ទីរ​និង​មាន​អាយុ​ត្រូវ​ចូលនិវត្តន៍​ក្នុង​ខែឧសភា ឆ្នាំ​២០១៥​ខាងមុខ និង​សំបូរ​ទៅដោយ​ជំងឺ​ប្រចាំកាយ​គឺ​ការដឹកនាំ​របស់គាត់​ហាក់បីដូចជា​គ្មាន​ប្រសិទ្ធភាព​និង​បណ្តែតបណ្តោយ​អោយ​លោក ពេជ្រ ចន្ថា ដែលមាន​ឋានៈ​ត្រឹមតែ​ជា​ប្រធានការិយាល័យ​រដ្ឋបាល​ធ្វើ​ព្យុះភ្លៀង​និង​ប្រព្រឹត្ត​អំពើពុករលួយ​តាម​អំពើ​ចិត្ត​។ ហើយ​បច្ចុប្បន្ន​ការងារ​ទាំងអស់​ដែលមាន​ផលប្រយោជន៍​គឺ​ត្រូវបាន​លោក ពេជ្រ ចន្ថា ប្រមូល​យកមក​គ្រប់គ្រង ហើយ​សុំ​បី​តែ​ប្រាក់ខែ​របស់​គ្រូ​ពុទ្ធ​ក​សិក្សា​កិច្ចសន្យា​ក៏​រូបគាត់​ជា​អ្នកចាត់ចែង​និង​ជា​អ្នកដើរ​បើកប្រាក់​ខែ​អោយ​គ្រូៗ​ទាំងនោះ ពេល​បើក​ម្តងៗ​លោក ពេជ្រ ចន្ថា កាត់​ប្រាក់​ពី​គ្រូ​ក្នុង​មួយអង្គ នាក់​ពី​២​ទៅ​៣​ម៉ឺន​នាក់​ក្នុងចំណោម​គ្រូ​កិច្ចសន្យា​៤៩​នាក់ ធ្វើអោយ​លោក ពេជ្រ ចន្ថា ទទួលបាន​ប្រាក់​ក្នុងពេល​បើកប្រាក់​ខែម្តងៗ​ជិត​២​លាន​រៀល នេះ​មិនទាន់​បូក​បញ្ចូល​អំពី​គ្រូ​កិច្ចសន្យា​ដែល​បោះបង់ចោល​ភារៈកិច្ច​របស់ខ្លួន​មួយចំនួនទៀត ដែល​ប្រាក់ខែ​របស់​ពួកគាត់​ត្រូវបាន​លោក ពេជ្រ ចន្ថា ប្រមូលយក​តែម្នាក់ឯង​។ ចំណែក​ការិយាល័យ​ពុទ្ធិកសិក្សា​ដែលជា​អ្នក​កាន់​ជំនាញ​ចំ​គឺ​បាន​ត្រឹម​កាន់តែ​ប្រាក់​និង​បើកប្រាក់​បន្ថែម​ម៉ោង​អោយដល់​គ្រូ​ពុទ្ធិកសិក្សា​តែប៉ុណ្ណោះ​។
​តាម​ប្រភព​បានបញ្ជាក់​អោយដឹងថា ដោយសារតែ​ការប្រព្រឹត្ត​អំពើពុករលួយ​និង​ដោយសារតែ​ប្រធាន​មន្ទីរ​លោក​នូ ផេង​គ្រប់គ្រង​មន្ទីរ​មិនបាន​ល្អ​និង​មាន​ជំងឺ​ច្រើន​បានធ្វើអោយ​លោក ពេជ្រ ចន្ថា មាន​ឧកាស​ប្រព្រឹត្ត​អំពើពុករលួយ ក្នុង​រយៈពេល​ខ្លី​ទទួលបាន​ប្រាក់​មិនតិចជាង​៨០​លាន​រៀល​សំរាប់​ឆ្នាំ​២០១៤​។ ដោយសារ​មាន​អំពើពុករលួយ​ដ៏​ធ្ងន់ធ្ងរ​នៅក្នុង​មន្ទីរ​មួយ​នេះ​កើតការ​ក្តៅក្រហាយ​និង​ប្រុង​ផ្ទុះ​ក្លាយជា​ភ្នំភ្លើង​។
​សូមបញ្ជាក់​សំរាប់​គំរោង​ចំណាយ​ថវិកាជាតិ​របស់​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​២០១៤​គឺមាន​ថវិកា​សរុប​ចំនួន​៤២០.0​លាន​រៀល​ក្នុងនោះ​ជំពូក​៦០​ចំនួន​៣៥.០​លាន​រៀល ជំពូក​៦២​ចំនួន​២៩.០​លាន​រៀល ជំពូក​៦៤​មាន​ថវិកា​ចំនួន​៣៥៦.០​លាន​រៀល​។ សំរាប់​ឆ្នាំ​២០១៣​និង​ឆ្នាំ​២០១៤​មន្ទីរ​មួយ​នេះ​អត់​មាន​ថវិកា​ជំពូក​៦១​ទេ​។​
​សូម​រំលឹកថា​ថវិកា​ដែល​លោក ពេជ្រ ចន្ថា កិបកេង​និង​ប្រព្រឹត្ត​អំពើពុករលួយ​គឺ​មាននៅ​គណនេយ្យ​លេខ​៦០១, ៦០២, ៦២២, ៦២៤, ៦៤៤, ៦៤៥​ជាដើម​។​
​មន្ត្រី​ជាច្រើន​នៅក្នុង​មន្ទីរ​ធម្មការ​ខេត្តពោធិសាត់ បាន​អំពាវនាវ​សុំអោយ​គណៈ​អភិបាលខេត្ត​លោក រដ្ឋមន្ត្រី ក្រសួង​ធម្មការ​និង​សាសនា​ជាពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរ​ពិនិត្យ​ស្រាវជ្រាវ​លើ​ករណីនេះ​ជាបន្ទាន់ ដើម្បី​ជាការ​ផ្តល់​យុត្តិធម៌​ដល់​មន្ត្រី​រងគ្រោះ​និង​ដើម្បី​ជាការ​ព្រមាន​ដល់​មន្ត្រី​ខិលខូច​កុំអោយ​យកតម្រាប់​តាម​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya