ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ​

ម៉ូតូ​បុក​ម៉ូតូ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ​

បន្ទាយមានជ័យ​៖ គ្រោះថ្នាក់​ចរាចរ​មួយ បង្កឡើង​ដោយ​ម៉ូតូ​បុក​ម៉ូតូ ពេញទំហឹង បណ្តាល អ្នកបើកបរ​ទាំងសងខាង រងរបួស​ធ្ងន់ ត្រូវបាន​សមត្ថកិច្ច នគរបាល​ក្រុង ប៉ោយប៉ែត​បញ្ជូន ទៅ​សង្គ្រោះ នៅឯ​មន្ទីរពេទ្យបង្អែក ប៉ោយប៉ែត ។​
​នៅ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ មុន​កើតហេតុ​គេ​ឃើញ ម៉ូតូ​បង្ក​មាន​ម៉ាក​ហុងដា​ឃ្លី​ច សេ​១២៥ ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ ក្រហម អត់​ស្លាក​លេខ បាន​បើកបរ​ពី​កើ​តទៅ​លិច​យ៉ាង​លឿន ស្រាប់តែ​មកដល់​ចំណុចកើតហេតុ ទៅបុក​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ សេ​១១០ ស៊េរី​ឆ្នាំ ២០១០ ពណ៌​ស ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 2A-2478 បើកបរ​យឺតៗ ច្រាសទិស​គ្នា ពេញទំហឹង​បណ្តាល ឲ្យ​អ្នកបើកបរ​ទាំងសងខាង​រងរបួស​ធ្ងន់​តែម្តង ។​
​នៅ​ថ្ងៃទី ៩ ខែមករា ឆ្នាំ​២០១៥​នេះ​ថា ម្ចាស់​ម៉ូតូ​ហុងដា​វ៉េវ​រងគ្រោះ​មានឈ្មោះ ឈុំ ធី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរប​អា​ជីករ មាន​លំនៅដ្ឋាន ភូមិ​ក្បាលស្ពាន​២ សង្កាត់​-​ក្រុង​ប៉ោយប៉ែត រងរបួស​ធ្ងន់ ចំណែកឯ​ម្ចាស់​ម៉ូតូ​បង្ក​មានឈ្មោះ អ៊ុក សារិទ្ធ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរប​កម្មករ មាន​លំនៅដ្ឋាន​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត រងរបួស​ធ្ងន់ ៕
2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya