ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃ ទី០៩ ខែមករា ឆ្នាំ២០១៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានរាជរដ្ឋាភិបាល។ នេះ បើយោងតាមទំព័រហ្វេសប៊ុករបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី។
តាមរយៈទំព័រហ្វេសប៊ុក លោក ផៃ ស៊ីផាន បានឲ្យដឹងថា របៀបវារៈ នៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកនេះមាន ចំនួន ៤រួមមាន៖
១- សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ។
២- សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៣ មាត្រា៤ មាត្រា៥ មាត្រា២៧ មាត្រា២៨ មាត្រា ៤២ និងមាត្រា៧៤ នៃច្បាប់ស្តីពីអគ្គិសនី នៃព្រះរាជណាចក្រកម្ពុជា។
៣- សេចក្តីព្រាងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨។
៤- បញ្ហាផ្សេងៗ៕
» ព័ត៌មានជាតិ » សម្តេចតេជោ អញ្ជើញដឹកនាំ កិច្ចប្រជុំគណៈរដ្ឋមន្ត្រី