ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» ព័ត៌មានជាតិ » ជិះ​កង់​ចេញពីផ្ទះ​ឆ្លងថ្នល់​បណ្តាល​ឲ្យ​ឡាន​បុក​ស្លាប់​ ​

ជិះ​កង់​ចេញពីផ្ទះ​ឆ្លងថ្នល់​បណ្តាល​ឲ្យ​ឡាន​បុក​ស្លាប់​ ​

កំពង់ចាម​៖ នៅ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៥ ពេល​ហូបបាយ​ថ្ងៃត្រង់​រួច​បុរស​ឈ្មោះ​សុខ លាក់ អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ឃ្លោ​យ​ទី​២ ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម បាន​ជិះ​កង់​ចេញពីផ្ទះ មក​ផ្សារ​ព្រៃ​អឹម មក ដល់ ផ្លូវជាតិ​លេខ​៧ បុរស​រូបនេះ​ក៏​ជិះ​កង់​ឆ្លងផ្លូវ​ពី​ត្បូង​មក​ទិស​ខាងជើង មក​ខាងស្តាំ​ដៃ​របស់ខ្លួន នៅពេលនោះ ម៉ោង​១២​និង​២០​នាទី ថ្ងៃត្រង់ ស្របពេលនោះ ស្រាប់តែ​ឡាន​ក្រុមហ៊ុន​ចិន ឈ្មោះ​សៀង ហៃ ធ្វើ​ថ្នល់​នៅ​ផ្លូវជាតិ លេខ​៦​អា បើក​មក​យក​គ្រោះ​ថ្ម​ឯ​ទី​រួម​ខេត្តកំពង់ចាម មកដល់​ចំណុច​មុខផ្ទះ របស់​លោកយាយ អិត អាយុ​៧៣​ឆ្នាំ  នៅ​ភូមិ​អូ​ដា ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ក៏បាន​បុក​អ្នកជិះ​កង់ ឈ្មោះ​សុខ លាក់ បែកក្បាល បាក់ដៃ បាក់ជើង បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។​
​ចំណែក​ឡាន​ពាក់​ស្លាក​លេខ AT14 3 0577 ហើយ​អ្នក​បើកឡាន​ឈ្មោះ​អុំ សេង​អ៊​ន អាយុ​៣៣​ឆ្នាំ ។ ចំណែក ឡាន​សមត្ថកិច្ច​បានរ​ក្សា​ទុក ដើម្បី​ឲ្យ​ម្ចាស់​មក​ដោះស្រាយ រួច​សាកសព​បងប្អូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ តាម​ប្រៃ​ណី​៕
DSC00018DSC00019DSC00017DSC00021

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya