ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » ស​និ្ត​សុខ​ក្រុមហ៊ុន​ទូរ​សព្ទ័​មិត្ត​ហ្វូ​ន​ម្នាក់​ត្រូវ​យុវជន​ទំនើង​មួយក្រុម​ ​មាន​គ្នា​៥​នាក់​ព្រួត​វាយ​ ​

ស​និ្ត​សុខ​ក្រុមហ៊ុន​ទូរ​សព្ទ័​មិត្ត​ហ្វូ​ន​ម្នាក់​ត្រូវ​យុវជន​ទំនើង​មួយក្រុម​ ​មាន​គ្នា​៥​នាក់​ព្រួត​វាយ​ ​

ខេត្តកំពង់ឆ្នាំង​៖ សន្តិសុខ​យាម​ក្រុមហ៊ុនទូរស័ព្ទ មិត្ត​ហ្វូ​ន ម្នាក់​បាន​រងរបួស​ដោ​យ​សារ​តែ​ក្រុមយុវជន​ទំនើង មួយក្រុម​មាន​គ្នា​៥​នាក់​បាន​ព្រួត​គ្នា​វាយ​កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ថ្ងៃទី​០៦​ខែមករា​ឆ្នាំ​២០១៥​នៅមុខ​ក្រុមហ៊ុនទូរស័ព្ទ​មិត្ត​ហ្វូ​ន​ស្ថិតនៅ​ភូមិ​ទី​៣​សង្កាត់​ខ្សា​ម​ក្រុង​កំពង់ឆ្នាំង ខណៈដែល​​យុវជន​ទំនើង​ទាំង​៥​នាក់ មកពី​ផឹកស៊ី​ស្រវឹង​ចោទប្រកាន់​សន្តិសុខ​រូបនោះ​ថា​បាន​ជេរ​ម្រា​យ ។
​    ​លោក ម៉ា យន់ មន្ត្រីនគរបាល​ព្រហ្ម​ទ័​ណ្ឌ​ក្រុង​កំពង់ឆ្នាំង​បាន​និយាយថា សន្តិសុខ​រងគ្រោះ​មាន​ឈ្មោះ ស៊ុំ​ណា​រិ​ទ្ធ​អាយុ​២៦​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ទួល​ក្រឡាញ់​សង្កាត់​កំពង់ឆ្នាំង​ក្រុង​កំពង់ឆ្នាំង​។​ចំណែក​យុវជន​ទំនើង​ទាំង​៥​នាក់​នោះ​មាន​ទី​១​ឈ្មោះ​ឆៃ​ស៊ី​ឈី​ត​អាយុ​២៣​ឆ្នាំ​,​ទី​២​ឈ្មោះ​ឆៃ​ស៊ី​ឈាន​អាយុ​២៨​ឆ្នាំ​,​ទី​៣​ឈ្មោះ​ឆៃ​សុខសាន្ត​អាយុ​១៩​ឆ្នាំ​គេ​ទាំង​៣​នាក់​រស់នៅ​ក្នុងភូមិ​ឃុំ​កើត​ហេ​ត​ខាងលើ​និង​ជា​កូន មន្ត្រីនគរបាល​ខេត្ត​ឋានៈ​នាយការិយាល័យ​ម្នាក់ ។​ចំណែក​យុវជន​ទំនើង​២​នាក់​ទៀត​ជា​មិត្ត​ភ័ក្ត្រ​របស់គេ​មិនត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ឡើយ​។​
​    ​លោក​បាន​បន្ត​ដោយ​ស្រង់​សំដី​សន្តិសុខ​រងគ្រោះ​ថា​៖​មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ទំនើង​ទាំង​៥​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​ត្រឡប់​ពី​ស៊ីផឹក​ដោយ​ធ្វើដំណើរ​ពី​លិចទៅ​កើត​ពេលទៅដល់​មុខ​ក្រុមហ៊ុនទូរស័ព្ទ​មាន​ម៉ូតូ​មួយគ្រឿង​ផ្សេងទៀត​ដែល​បានធ្វើ​ដំណើរ​ច្រាសទិស​គ្នា​ហើយ​ពេល​ឃើញ​យុវជន​ទាំង​៥​នាក់​នោះ​ជិៈ​ម៉ូតូ​ជ្រែ​ពេញ​ថ្នល់​ចង់​បុក អ្នកបើកបរ​ម៉ូតូ​រូបនោះ​ក៏បាន​ជេរ​ម្រ៉ា​យ​ទៅលើ​យុវជន​ទំនើង​ដែល​កំពុង​ជិះ​ម៉ូតូ​ទាំងនោះ​ហើយក៏​ជិះ​ហួស​ទៅ​។​ក្រោយពី​ឮ​គេ​ជេរ យុវជន​ទំនើង​ទាំងនោះ​ក៏បាន​បត់ ម៉ូតូ​ត្រឡប់មក​ក្រោយ​វិញ​និង​បាន​បើក​ម៉ូតូ​ទៅ​ព្រួត​វាយ​សន្តិសុខ​នោះ​ដោយ​ចោទថា​សន្តិសុខ​រូបនោះ​​ជា​អ្នក​ជេរ​ម្រ៉ា​យ​ពួកគេ​ទោះបី​សន្តិសុខ​រូបនោះ​អង្វរ​ថា​រូប​ខ្លួន​មិនបាន​ជេរ​ទេ​អ្នក​ជេរ​នោះបាន​ជិះ​ម៉ូតូ​ហួស​ទៅហើយ​ក្តី​ក៏​ក្រុម​ទំនើង​ទាំងនោះ​មិន​ព្រមស្តាប់​និង​នៅតែ​វាយ​ទាល់តែ​អស់ចិត្ត​ទើប​ចេញទៅ​។​
​    ​លោក​ម៉ា យន់ បាន​បន្តថា ជនរងគ្រោះ ជា​សន្តិសុខ​ម្នាក់​នោះបាន​ដាក់ពាក្យ​ប្តឹង​លើ​យុវជន​ទាំង​៥​នាក់​នោះ​ហើយ និង​ពេលនេះ មន្ត្រីនគរបាល​ក្រុង​កំពង់ឆ្នាំង បាន​កសាង​សំណុំ​រៀង​រួចរាល់​ហើយ​ពេល នេះ​កំពុង​រង​ដិ​កា​ចាប់ខ្លួន ទោះបី​ជនសង្ស័យ​ទាំង​៥​នាក់​កំពុង​គេច​ចេញពី​មូលដ្ឋាន​យ៉ាណា​ក៏ដោយ​។​
​    ​អ្វីដែល​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ​មានការ​ថ្នាំងថ្នាក់​នៅ គឺ​ទីកន្លែង​ក្រុមហ៊ុនទូរស័ព្ទ និង​ប៉ុស្តិ​នគរ បាល រដ្ឋបាល​សង្កាត់​ខ្សា​ម និង​សាលាសង្កាត់​ខ្សា​ម នៅ​មិន​ឆ្ងាយ​គ្នា​សោះ  តែ​បែរជា​មកជួយ​អន្តរាគមន៍​​មិនទាន់​បណ្តោយអោយ​ក្រុមយុវជន​ទំនើង​ទាំងនោះ​វាយ​សន្តិសុខ​ម៉ា​ឆ្អែត​ដៃ​ទៅវិញ​៕​ពៅ​សុខ​ហ៊ាន​765999

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya