ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» ព័ត៌មានជាតិ » កម្មករ​សិប្បកម្ម «​តុង​ហ្វា​ង​» ដុត​កង់ឡាន​តវ៉ា ទាមទារ​លក្ខខណ្ឌ ​

កម្មករ​សិប្បកម្ម «​តុង​ហ្វា​ង​» ដុត​កង់ឡាន​តវ៉ា ទាមទារ​លក្ខខណ្ឌ ​

កណ្តាល ៖ ការផ្ទុះ​ការតវ៉ា​នេះ បានធ្វើ​ឡើង កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៤​ស្ថិត នៅខាងមុខ​រោងចក្រ ភូមិ ត្រពាំង​ក្រសាំង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ កម្មករ​-​កម្មការិនី សិប្បកម្ម​កាត់ដេរ «​តុង​ហ្វា​ង​» ជាង​១០០​នាក់ បាននាំគ្នា​មកជួបជុំ នៅខាងមុខ រោង ចក្រ ដោយ​ដាក់​ឧ​គ្ឍោ​ស​ស័ព្ទ ស្រែក និង​ដុត​កង់​រថយន្ត ដើម្បី​ឲ្យ​តំណាង ក្រុមហ៊ុន ចេញមុខ​មករក ដំណោះ ស្រាយ ជូន​ពួកគេ ដែល​ក្នុងនោះ ពួកគេ​បានទាមទារ លក្ខខណ្ឌ ការងារ​ចំនួន​១០​ចំណុច ដើម្បី​ឲ្យ​ក្រុមហ៊ុន ទទួលយក​។
​តំណាង​កម្មករ​បាន​ឲ្យ​ដឹងថា សិប្បកម្ម​មួយ​នេះ គឺជា​សិប្បកម្ម​ស៊ី​ស្នួល​គេ​បន្ត មាន​កម្មករ​សរុប ប្រមាណ​១២០​នាក់ ហើយ​ផ្ទុះ​ការតវ៉ា​នេះ ឡើង​គឺ​ដោយសារតែ​ក្រុមហ៊ុន មិន​គោរព​ទៅតាម​លក្ខខណ្ឌ ការងារ​មួយចំនួន ទើប​ពួកគាត់ ផ្ទុះ​ការតវ៉ា​តែម្តងទៅ ប៉ុន្តែ​ដោយសារតែ តំណាង ក្រុមហ៊ុន​មិន​ចេញ មុខ​មករក​ដំណោះស្រាយ ជូន​ពួកគាត់ ទើប​ពួកគាត់​បាននាំគ្នា មក​ដាក់​ឧ​គ្ឃោ​ស​ស័ព្ទ និង​ដុត​កង់​រថយន្ត បំ​ង្ខំ​ឲ្យ​តំណាង​ក្រុមហ៊ុន ចេញ​មុខមក រក​ដំណោះស្រាយ ៕62

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya