ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានអន្តរជាតិ » ភេរវ​ករ​ជនជាតិ​ឥណ្ឌា​ម្នាក់ ត្រូវ​ប៉ូលិស​ថៃ​ចាប់ ខ្លួន​

ភេរវ​ករ​ជនជាតិ​ឥណ្ឌា​ម្នាក់ ត្រូវ​ប៉ូលិស​ថៃ​ចាប់ ខ្លួន​

​ភេរវ​ករ​ជនជាតិ​ឥណ្ឌា​ម្នាក់ ដែល​រត់គេចខ្លួន​និង​ដែល​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក​ចំពោះ​ការជាប់ ពាក់ព័ន្ធ​របស់ខ្លួន​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​ឆ្នាំ​១៩៩៥​នោះ ត្រូវ​ចាប់ខ្លួន​នៅ​ទីក្រុង​Pattaya ប្រទេស​ថៃ កាលពី​ថ្ងៃ​ចន្ទ​។​

​ប៉ូលិស​បាន​និយាយថា ភេរវ​ករ​នេះ បាន​លាក់ខ្លួន​ក្នុងប្រទេស​ថៃ​ចាប់តាំងពី​ខែតុលា​។​

ប៉ូលិស បាន​ស្គាល់​អត្ត​សញ្ញា​ត​បុរស​ជា​ភេរវ​ករ​នេះ​គឺ​ឈ្មោះ Gurmeet Singh អាយុ​៤៧​ឆ្នាំនេះ ដែល​កាត់​លិខិតឆ្លងដែន​ជនជាតិ​ប៉ា​គី​ស្ថាន ប៉ុន្តែ ក្រុម​អាជ្ញាធរ​នៅ​ប្រទេស​ឥណ្ឌា បានបញ្ជាក់​ថា​បុរស​នេះ​មានឈ្មោះ​Jagtar Tara Singh​។​

​បុរស​នេះ ត្រូវបាន​ចង់​ចាប់ខ្លួន​បំផុត​ចំពោះ​ការធ្វើឃាត​ប្រមុខ​រដ្ឋាភិបាល​ប្រចាំ រដ្ឋ​Punjab​ប្រទេស​ឥណ្ឌា ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​ឆ្នាំ​១៩៩៥​។​

​មន្ត្រី​ស្ថានទូត​ឥណ្ឌា​ម្នា​ក់នៅ​ទីក្រុង​បាងកក ក៏បាន​បញ្ជាក់​ពី​ការចាប់ខ្លួន​នេះ​ផងដែរ​៕d

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya