ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » ត្រី​ទម្ងន់​យក្ស​ដ៏​កម្រ​មួយ​ក្បាល​ត្រូវ​អ្នក​ខេត្តក្រចេះ កាប់​ជា​កង់ៗ​លក់ ដោយ​មិន​គិតពី​ការ​ផុត​ពូជ​

ត្រី​ទម្ងន់​យក្ស​ដ៏​កម្រ​មួយ​ក្បាល​ត្រូវ​អ្នក​ខេត្តក្រចេះ កាប់​ជា​កង់ៗ​លក់ ដោយ​មិន​គិតពី​ការ​ផុត​ពូជ​

​ក្រចេះ​៖ ត្រី​មួយចំនួន​នៅ​ស្រុក​ខ្មែរ​យើង​ដូចជា ត្រី​រាជ និង​ត្រី​គល់រាំង ជា​ពពួក​ត្រី​ជិត​ផុត​ពូជ​ទៅហើយ ត្រូវបាន​ចាត់បញ្ចូល ក្នុង​បញ្ជី​អភិរក្ស និង ហាមឃាត់​ការនេសាទ ដោយ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​។ ប៉ុន្តែ​កាលពី​ម្សិលមិញ​នេះ ត្រី​រាជ ដ៏​កម្រ​មួយ​ក្បាល​ធំ មាន​ទម្ងន់​ជាង ១០០ គីឡូក្រាម ត្រូវបាន​អ្នកភូមិ​អូរឫស្សី​១ សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ ចាប់បាន និង​កាប់​ជា​កង់ៗ ដើម្បី​យកទៅលក់ ។​

​ប្រភពព័ត៌មាន​ពី​លោក សារិទ្ធ អ្នកឃើញ​ហេតុការណ៍​មួយ​នេះ​បាន​ប្រាប់ ថា ត្រី​រាជ​ដ៏​ធំ​នេះ ត្រូវបាន​អ្នកភូមិ​ចាប់បាន​ពេល​បូមទឹក​ចាប់​ត្រី ក្នុង​ស្រះ​មួយកន្លែង កាលពី​វេលា​ម៉ោង​៩​ព្រឹក​ម្សិលមិញ​។ លោក​ថា អ្នកភូមិ​ប្រើ​ឧបករណ៍​ឆក់​អស់​ថាមពល​អាគុយ​មួយ និង​បន្ថែមចំនួន​១៥​ពូថៅ ទើប​អាច​ចាប់​ត្រី​នេះ​បាន​។ “​ខ្ញុំ និង​អ្នក​ផ្សេងទៀត​បាន​ត្រឹម​សោកស្តាយ ដោយសារ​មិនអាច​ជួយសង្គ្រោះ​ត្រី​ដ៏​កម្រ​នេះ​បាន ព្រោះ​ពេលទៅដល់​ឃើញ​គេ​កាប់​ជា​កង់​រួចទៅហើយ​”​។ លោក សារិទ្ធ បន្ថែម ត្រី​រាជ​នេះ​ទំនងជា​ចូលក្នុង​ស្រះ​ទឹក​នៅ​រដូវ​ទឹក​ឡើង ហើយ​ពេល​ទឹក​ស្រក​ទៅវិញ​ចេញ​មិន​រួច ទើបត្រូវ​អ្នកភូមិ​ចាប់បាន​យ៉ាង​ដូច្នេះ ៕

10402797_880120878694342_244682974376914868_n 10614362_880120872027676_5425164739818287400_n 10906088_880120888694341_6196871982872453701_n 10920907_880120885361008_6649597806409866627_n y

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya