ភ្នំពេញ ៖ កាលពីថ្ងៃទី៧ មករា ២០១៥ នៅតាមផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ ។
មុនពេលកើតហេតុរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB 6058 បើកបរដោយស្ត្រីម្នាក់ដឹកកូនប្រុសអាយុមួយខួប ធ្វើដំណើរពីជើងទៅត្បូង ចំណែកម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1AT 3415 ជិះម្នាក់ឯងពីត្បូងទៅជើង ។ លុះមកដល់ចំណុចខាងលើបានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតបណ្តាល ឲ្យខ្ទាតទៅចំណែកផ្លូវរបស់រថយន្ត ធ្វើឲ្យរថយន្តបើកមកដល់ចាប់ហ្វ្រាំងអត់ទាន់បុកកិនជាប់ម៉ូតូ ក្រោមរថយន្ត ចំណែកអ្នកបើកម៉ូតូផ្លោងបោកក្បាលរងរបួសធ្ងន់ ។
ដោយឡែកម៉ូតូមួយគ្រឿងទៀតមិនបានដួលទេបានបើកគេចទៅបាត់ រីឯស្ត្រីជាអ្នកបើករថយន្តមិនបានគេចខ្លួនទេបានបីកូនចុះមកមើលជន រងគ្រោះ ។ ក្រោយពេលកើតហេតុអ្នករងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះបង្អែកដង្កោ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ ពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យប្រាប់ថា ស្លាប់ហើយដោយដោយសារតែជនរងគ្រោះបែកក្បាលនិងបែកថ្លើម ។ សពមានឈ្មោះ ផន ធារិទ្ធិ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងបាញ់ថ្នាំរថយន្ត រស់នៅភូមិភ្នា ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ។ ចំណែកស្ត្រីជាអ្នកបើករថយន្តមានឈ្មោះ ភូង រដ្ឋានី អាយុ២៧ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅភូមិក្រសាំង ឃុំជើងកែប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានប្តីជាជនជាតិចិនអាយុ៥៧ឆ្នាំ ៕
» ព័ត៌មានជាតិ » ម៉ូតូទាក់ដៃចង្កូតគ្នាដួលចូលក្រោមឡាន បណ្តាលឲ្យស្លាប់