ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​ហុងដា​ឌ្រី​ម បុក​ថា រ៉ឺម៉ក​ម៉ូតូ​រងរបួស​ធ្ងន់ និង​ស្រាល​៤​នាក់​

ម៉ូតូ​ហុងដា​ឌ្រី​ម បុក​ថា រ៉ឺម៉ក​ម៉ូតូ​រងរបួស​ធ្ងន់ និង​ស្រាល​៤​នាក់​

​ភ្នំពេញ ៖ បើក​ម៉ូតូ​លឿន​ទៅបុក រ៉ឺម៉ក​ម៉ូតូ​ដែល​កំពុង​បត់​ឆ្លងផ្លូវ​រងរបួស​ធ្ងន់ និង​ស្រាល​៤​នាក់ នៅមុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​រាជធានី​ភ្នំពេញ ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​ត្រពាំង​គល់ សង្កាត់​កាំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៥ ។​
​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា រ៉ឺម៉ក​ម៉ូតូ​មួយគ្រឿង​ជិះ​គ្នា​៦​នាក់ ប្រុស​៣​នាក់ និង​ស្រី​៣​នាក់ បើកបរ​ពី​កើ​តទៅ​លិច ចំណែក​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BC 1303 ជិះ​២​នាក់ ពី​លិចទៅ​កើត ក្នុងទិសដៅ​ច្រាសទិស​គ្នា ខណៈ​មកដល់​ចំណុច​ខាងលើ រ៉ឺម៉ក​ម៉ូតូ​បត់​ឆ្វេង​ឆ្លងផ្លូវ​ចូល​តំបន់​សេដ្ឋកិច្ច​ពិសេស ក៏ត្រូវ​ម៉ូតូ​ជិះ​លឿន​ពេក​ចាប់​ហ្វ្រាំង​មិនទាន់ ជ្រុល​ទៅបុក​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់ ស្ត្រី​អ្នកជិះ​រ៉ឺម៉ក​ម៉ូតូ​រងរបួស​ធ្ងន់ និង​រងរបួស​ស្រាល​២​នាក់​ទៀត ។​
​អ្នកបើក​ម៉ូតូ​មានឈ្មោះ រៀល រឹត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​កម្មក​រោងចក្រ ស្នាក់នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ខេត្តកណ្តាល និង​អ្នករួមដំណើរ​ជាមួយ​មានឈ្មោះ សេង សុធា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ធ្វើការ និង​ស្នាក់នៅ​ជាមួយគ្នា ។​
​ក្រោយពេល​កើតហេតុ អ្នករងរបួស​ធ្ងន់​បាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ម្នាក់ និង​គ្លីនិក​ឯកជន​ម្នាក់ ចំណែក​ម៉ូតូ និង​រ៉ឺម៉ក​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​វា​ស់វែង និង​យកទៅ​ដោះស្រាយ នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕ R/c

t c

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya