ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ឡាន​កុងតឺន័រ​របស់​ក្រុមហ៊ុន​ផែស្ងួត សុកន បើក​បុក​បុរស​​ដើរ​ឆ្លងថ្នល់​​ម្នាក់​ស្លាប់ ​

ឡាន​កុងតឺន័រ​របស់​ក្រុមហ៊ុន​ផែស្ងួត សុកន បើក​បុក​បុរស​​ដើរ​ឆ្លងថ្នល់​​ម្នាក់​ស្លាប់ ​

ភ្នំពេញ​៖ បុរស​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោចអាធ័ម ខណៈដែល​រូបគេ​ដើរ​ឆ្លងថ្នល់ ហើយ​ត្រូវ​រថយន្ត​កុងតឺន័រ របស់​ក្រុមហ៊ុន ផែស្ងួត សុកន យ៉ាង​ពេញទំហឹង នៅ​ចំ​ណុ​ផ្លូវជាតិ​លេខ​១ មុខ​វត្ត​វាល​ស្បូវ ក្នុងភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង ១៩​និង​៤០​នាទី​យប់ ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៣ បណ្តាល​ឲ្យ​បុរស​រូបនោះ​ស្លាប់​ភ្លាម​មួយ​រំពេច ហើយ​រថយន្ត​បាន​ព្យាយាម​បើក​រត់គេចខ្លួន​បាន​ប្រមាណ​ជា​
៥០០​ម៉ែត្រ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ទាំង​រថយន្ត​និង​អ្នកបើកបរ​តែម្តង​។
​សូមបញ្ជាក់ថា បុរស​ដែល​ស្លាប់បាត់​បង់ជីវិត​ខាងលើនេះ ឈ្មោះ​ជា រី អាយុ​៣៣​ឆ្នាំ ស្នាក់នៅ​ភូមិ​ស្វាយ​តា​អុក ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌមានជ័យ​។ ដោយឡែក​អ្នកបើកបរ​រថយន្ត​បង្ក​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។
​    ​យោងតាម​ប្រភពព័ត៌មាន​ពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ខាងលើនេះ បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​រថយន្ត​កុងតឺន័រ របស់​ក្រុមហ៊ុន​ផែស្ងួត សុកន បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ដោយបាន​បោះពួយ​យ៉ាង​លឿន បណ្តាល​ឲ្យ​ជ្រុល​ល្បឿន​បុក​បុរស ឈ្មោះ ជា រី ស្លាប់​ភ្លាម​មួយ​រំពេច​នៅ​នឹង​ចំណុចកើតហេតុ​។ ភ្លាមៗ​នោះ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់គេចខ្លួន តែ​បាន​ប្រមាណ​តែ​៥០០​ម៉ែត្រ​តែប៉ុណ្ណោះ ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​ទាំង​រថយន្ត​និង​អ្នកបើកបរ​តែម្តង​។
​    ​បន្ទាប់ពី​កើតហេតុ សាកសព​របស់​ជនរ​ង​គ្រោះ ត្រូវបាន​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​ឲ្យ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។ ចំណែក​រថយន្ត​បង្ក​សមត្ថកិច្ច​ជំនាញ បាន​ចុះមក​វាស់វែង អូស​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya