ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» ព័ត៌មានជាតិ » អ្នកបកប្រែ ជនជាតិ​កូរ៉េ ម្នាក់​ដេកស្លាប់ ក្នុង​បន្ទប់​ជួល

អ្នកបកប្រែ ជនជាតិ​កូរ៉េ ម្នាក់​ដេកស្លាប់ ក្នុង​បន្ទប់​ជួល

​សៀមរាប​៖ អ្នកបកប្រែ​បន្តម​គ្គុ​ទេស​ទេសចរណ៍​ភាសារ​កូរ៉េ ត្រូវបាន​មិត្ត​ភ​ក្ត័​របស់ខ្លួន ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​បន្ទប់​ជួល នៅ​ភោជនីយដ្ឋាន​យីហោ ប្រទេស​កូរ៉េ​ចំអិន​អាហារ ។ ហេតុការណ៍​នោះ មានការ​ភ្ញាក់ផ្អើល កាលពី​ម៉ោង ៩ និង​៣០ ព្រឹក​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៥ នៅ​ចំណុច​បន្ទប់​ជួល​ខាងលើ ស្ថិត​ក្នុងភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​។​

​លោក​វរសេនីយឯក ចៅ ម៉ៅ​វីរៈ ស្នងការរង ទទួល​ការងារ​អន្តោប្រវេសន៍​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់ មានឈ្មោះ JUNG YUNHOON ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៧១ ជនជាតិ​កូរ៉េ មានមុខរ​បរជា​អ្នកបកប្រែ​បន្ត ម​គ្គុ​ទេស​ទេសចរណ៍​ភាសារ​កូរ៉េ កាន់​លិខិតឆ្លងដែន​លេខ​M11306534​។

ក្រោយ​ទទួល​ព័ត៌មាន រូបលោក​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បាន​សាកសួរ​បុរស​កូរ៉េ​ម្នាក់ទៀត​ឈ្មោះ JEENG HAESIN ភេទ​ប្រុស​ឆ្នាំ​កំណើត​១៩៧៧​ដែលជា​មិត្ត​ភ​ក្ត័​ជនរងគ្រោះ​។ បុរស​នោះ បាន​ប្រាប់ថា​នៅ​យប់​ថ្ងៃទី​៦​មករា រូបគេ និង​ជនរងគ្រោះ​បាន​ទៅ​ហូបបាយ​នៅ​ហាង​កូរ៉េ​មួយ​ឈ្មោះ ឆាំង​ដឺ​វ៉ា រហូតដល់​ម៉ោង ២២ និង ៣០ នាទី ទើប​ត្រឡប់មក​បន្ទប់​ជួល​ខាងលើ​វិញ​។ លុះ​ម៉ោង ៩ និង ៣០ នាទី ព្រឹក​ថ្ងៃទី​៧ ខែមករា រូបគេ​(​មិត្ត​ភ​ក្ត័​) ងើប​ពី​ដេក​ក៏​បានឃើញ​ជនរងគ្រោះ​ដេកស្លាប់ នៅលើ​គ្រែ ទើប​ប្តឹងទៅ​សមត្ថកិច្ច​ឲ្យ​មក​ពិនិត្យ​។​

​លោក បាន​បន្ថែមថា ក្រោយ​ពិនិត្យឃើញ​ជន​ខាងលើ​ដេកស្លាប់ ក៏បាន​នាំយកទៅ​តម្កល់ទុក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត រង់ចាំ​ក្រុមគ្រួសារ និង​ធ្វើ​កោសល​វិ​ច្ច័​យ​ពី​ខាង​ជំនាញ ៕ R/c

តងហ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya