ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » ​ស្លាប់​៥​នាក់ និង​របួសធ្ងន់​ស្រាល​២៣ នាក់ ថ្ងៃទី​០៧ មករា ម្សិលមិញ​

​ស្លាប់​៥​នាក់ និង​របួសធ្ងន់​ស្រាល​២៣ នាក់ ថ្ងៃទី​០៧ មករា ម្សិលមិញ​

​ភ្នំពេញ ៖ នៅ​ថ្ងៃ​ពុធ ទី​០៧ ខែមករា ឆ្នាំ​២០១៥​ម្សិ​ញ​មិញ​នេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១៥​លើក ក្នុងនោះ​មាន (​យប់​០៧​លើក​)  បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​០៥​នាក់ (​ស្រី​ម្នាក់​), របួសធ្ងន់​១៧​នាក់ (​ស្រី​០៣​នាក់​) និង​របួសស្រាល​០៦​នាក់​(​ស្រី​ម្នាក់​)​។​
​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល ជាតិ​បាន​ប្រាប់​ឲ្យ​ដឹងថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៥​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​២២​គ្រឿង ដែល​ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១៦​គ្រឿង​, រថយន្ត​ធុន​តូច​ចំនួន​០១​គ្រឿង​, រថយន្ត​ធុន​ធំ​០១​គ្រឿង​,​យាន ផ្សេងៗ​០៤​គ្រឿង និង​ថ្មើរជើង​០២​នាក់​។ ប្រភពព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បន្តថា មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង គឺ​បណ្ដាលមកពី​ល្មើស​ល្បឿន​០៥​លើក​,​មិន​គោរព​សិទ្ធ​០១​លើក ,​មិន​ប្រកាន់​ស្តាំ​០២​លើក​, ប្រជែង​គ្រោះថ្នាក់​០២​លើក​,​បត់​គ្រោះថ្នាក់​០២​លើក​, ស្រវឹង​០១​លើក​,​បើក ងងុយដេក​០១​លើក និង​ម៉ាស៊ីន​ច្រូត​ថយ​កិន​០១​លើក ក្នុងនោះ​មាន​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព ១៨​នាក់​(​យប់​១០​នាក់​)៕ R/c

Traffic-accident-fpm-14-03-142

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya