ពោធិ៍សាត់ ៖ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវចាប់ខ្លួនឃាតក បានចំនួន៣នាក់ហើយ ១-ឈ្មោះឡាស ឡុញ ភេទប្រុស អាយុ៣២ឆ្នាំ (ជាជនដៃដល់), ២-ឈ្មោះអន វិត ភេទប្រុស អាយុ២០ឆ្នាំ និង៣-ឈ្មោះឡោ ពូ ភេទប្រុស អាយុ២៥ឆ្នាំ ជាជនជាតិខ្មែរអ៊ិស្លាម ទាំង៣នាក់រស់នៅភូមិ-ឃុំកើតហេតុជាមួយគ្នា ។
ទាក់ទិននឹងចាប់ការខ្លួនជនសង្ស័យទាំង៣នាក់នេះ លោកនាយប៉ុស្ដិ៍រដ្ឋបាលបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះភ្លាម យើងបានប្រើប្រាស់កម្លាំង២ប៉ុស្ដិ៍ គឺប៉ុស្តិ៍ស្វាយស និងប៉ុស្ដិ៍ឈើតុំ រួមជាមួយកម្លាំងជំនាញ ចុះទៅដល់កន្លែងកើតហេតុ ធ្វើការស៊ើបអង្កេត និងប្រមែប្រមូលវត្ថុតាងរហូតឈានទៅចាប់ខ្លួនជនដៃដល់ និងបក្សពួកបានចំនួន៣នាក់ខាងលើ ជាបន្តបន្ទាប់ ព្រមទាំងមានវត្ថុតាងពូថៅចំនួន០២ និងដំបងទៀតផង ។ ជនសង្ស័យទាំង៣នាក់បន្ទាប់ពីសួរនាំរួចមក សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃ ទី០៧ មករា ដើម្បីចាត់ការតាមនីតិវិធី ៕