ព្រះសីហនុ ៖ សាកសពស្ត្រីម្នាក់នៅសល់តែគ្រោងឆ្អឹង និងសក់វែង មានខោលីអូនៅចុងជើង បានត្រូវយុវជនជាសិស្សសាលាប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើល នៅម៉ោងជិត៤រសៀលថ្ងៃទី០៧ មករា ២០១៤ ក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។
សាកសពស្ត្រីមិនស្គាល់អត្តសញ្ញាណនេះ អាចបណ្តាលមកពីករណីចាប់រំលោភរួចសម្លាប់ ព្រោះគេឃើញមានស្នាមឈាមនៅលើខ្យូស(កន្លែងអង្គុយលេង) មានខោជើងវែង និងអាវក្រឡាការ៉ូរបស់បុរស ហើយជាពិសេសគេឃើញមានអាវយឺតព៌ណស និងខោលីអូព៌ណខ្មៅរបស់ស្ត្រីនោះនៅនឹងចុងជើងសាកសព ។ យ៉ាងណាក៏ដោយនៅម៉ោងជាង៤រសៀលនេះ ក្រុមសមត្ថកិច្ចជំនាញកំពុងចុះទៅពិនិត្យស្រាវជ្រាវ ៕
ដោយ៖ នាយដន