ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានអន្តរជាតិ » អំឡុង​ឆ្នាំ​២០១៤ ចំនួន​អ្នកស្លាប់​១,៥៨៣​នាក់ ដោយសារ​គ្រោះធម្មជាតិ​នៅ​ចិន​

អំឡុង​ឆ្នាំ​២០១៤ ចំនួន​អ្នកស្លាប់​១,៥៨៣​នាក់ ដោយសារ​គ្រោះធម្មជាតិ​នៅ​ចិន​

​គ្រោះធម្មជាតិ​បណ្តាលឱ្យ​មនុស្ស​ស្លាប់​១.៥៨៣​នាក់ និង​បាត់​ខ្លួន​២៣៥​នាក់​នៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០១៤ ។​

​គ្រោះមហន្តរាយ ធម្មជាតិ​ប៉ះពាល់​ដល់​ប្រជាជន​២៤៤​លាន​នាក់ ហើយ​បង្ខំ​ឱ្យមាន​ការជម្លៀស​មនុស្ស​ចេញ​ប្រមាណ​ជា​៦​លាន​នាក់ ។ សេចក្តីប្រកាស​រួម​នោះ​បង្ហាញថា ការខូចខាត​ដោយសារ​គ្រោះមហន្តរាយធម្មជាតិ​មាន​ទាប​ជាង​ឆ្នាំមុនៗ ។ ការខូចខាត​ខាង​សេដ្ឋកិច្ច​ដោយផ្ទាល់​មកពី​គ្រោះមហន្តរាយធម្មជាតិ​មាន ប្រមាណ​ជា​៣៣៧,៤​ពាន់​លាន​យន់ (៥៤,២​ពាន់​លាន​ដុល្លារ​) ទល់នឹង​៥៨០,៨៤​ពាន់​លាន​យន់ កាលពី​ឆ្នាំ​២០១៣​។ ផ្ទះ​ចំនួន​ប្រមាណ​ជា​៤៥០.០០០​ខ្នង​រង​ការបំផ្លាញ ហើយ​ជាង​៣,៥​លាន​ខ្នង​រង​ការខូចខាត ។ គ្រោះ​មហន្តរាយ​ប៉ះពាល់​ដល់​ផ្ទៃដី​ដាំ​ដុះ​២៤,៨៩​លាន​ហិកតា ។​

​ឆ្នាំ ២០១៤ ការរញ្ជួយ​ដី​ខ្លាំងៗ​នៅ​ភាគ​ខាងលិច​ចិន​នាំឱ្យមាន​ការខូចខាត​បា​ត់ប​ង់ ច្រើន​។ សេចក្តីប្រកាស​និយាយ​ពី​ការរញ្ជួយ​ដី​មាន​កម្លាំង​៥​វី​ស្ទ័​រ ឬ​លើសពីនេះ ចំនួន​២២​លើក និង​ការរញ្ជួយ​ដី​កម្លាំង​៦​វី​ស្ទ័​រ ឬ​ខ្ពស់ជាង​នេះ​៦​លើក​។ ការរញ្ជួយ​​ដី​មួយ​មាន​កម្លាំង​៦,៥​វី​ស្ទ័​រ កើតមាន​ថ្ងៃទី​៣ សីហា ២០១៤ នៅ LUDIAN ខេត្ត​យុន​ណាន់ បណ្តាលឱ្យ​មនុស្ស​ស្លាប់​៦១៧​នាក់ ៕សឋ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya