ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » មេ​ប៉ុស្តិ៍​ស្រ​យោង​ចេញមុខ​កាង​អជីវ​ករ​លក់ដូរ​លើផ្លូវ​សាធារណៈ

មេ​ប៉ុស្តិ៍​ស្រ​យោង​ចេញមុខ​កាង​អជីវ​ករ​លក់ដូរ​លើផ្លូវ​សាធារណៈ

​កំពង់ធំ​៖ ផ្លូវ​កៅស៊ូ​មួយ​ខ្សែ​ត្រូវបាន​ក្រុម​អជីវ​ករ ផ្សារ​តាំងគោក​រឹបអូស​ទាំងស្រុង ដើម្បី​លក់ដូរ​បែប​អនាធិបតេយ្យ​នៅលើ​ថ្នល់ ដោយ​ពុំមាន​របៀប និង​សណ្តាប់ធ្នាប់ បង្ក​ភាព​កកស្ទះ​ចរាចរណ៍ តែ​ពុំ​ត្រូវបាន​អាជ្ញាធរ ស្រុក​ខ្វល់ខ្វាយ និង​ចាត់វិធានការ​លុបបំបាត់​ការលក់​លើផ្លូវ​កៅស៊ូ ដែល​នៅជាប់​និង​ផ្សារ​តាំងគោក ស្ថិតនៅ​ក្នុងភូមិ តាំ​គោក ឃុំ ស្រ​យោង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។​

 
​ផ្លូវ​កៅស៊ូ​មួយ​ខ្សែ​នេះ គឺជា​ផ្លូវ​ដែលមាន​សារៈសំខាន់ ក្នុងការ​ដឹកជញ្ជូន ដំណាំ​កសិកម្ម និង​ឧស្សាហកម្ម ត្រូវ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦ ឆ្ពោះទៅ​ស្រុក​ចំការលើ​ខេត្តកំពង់ចាម ក្នុង​មួយៗ​មាន​រថយន្ត​ធន​តូចធំ​រាប់រយ​គ្រឿង ព្រមទាំង​រថយន្ត​រប​ស់​ប្រជាពលរដ្ឋ បានធ្វើ​ដំណើរ​ឆ្លងកាត់​ចំណុច​ផ្សារ​តាំងគោក ព្រមទាំង​បាន​រអ៊ូរ​ទាំងពី​ការ មិន​អើពើរ​របស់​អាជ្ញាធរ បណ្តែតបណ្តោយ​ឲ្យ​អជីវ​ករ​ផ្សា​យក​ថ្នល់​មក​ដាក់តាំង​ផលិតផល​របស់ខ្លួន​ល​ក់​យ៉ាង រំភើយ ថែមទាំង​ប្រឈម​និង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ដែល​អាច​និង​កើតឡើង​។​

 
​តាម​ប្រភព​ពត៌មាន​ពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា ការលក់ដូរ​នេះ​គឺ​លោក​បាន​បង់លុយ​ឲ្យ​ទៅ​អ្នកយក​ភាស៊ី​ផ្សារ​ជា​រៀងរាល់ថ្ងៃ ក្នុង​មួយថ្ងៃ​ចាប់ពី ១០០០​រៀន ទៅ​១៥០០​រៀល និង​ពុំមាន​សមត្ថកិច្ច​ខាង​ណា​មក​ហាម ឃាត់​មិន​ឲ្យ​លក់​នោះទេ ដោយសារ​តែមាន​លោក គុយ អាន ជា​នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រ​យោង​ជា​អ្នក​ចេញមុខ​កាង និង​ដោះស្រាយ ទាំង​ជាង​១០០​តូប​ដែល​លក់​នៅលើ​ផ្លូវ​កៅស៊ូ ពាក់​ព័​ន្ឋ​ទៅ​និង​ការចោទប្រកាន់ថា លោក គុយ អាន ជា​មេ​ប៉ុស្តិ៍​ឃុំ​ស្រ​យោង យក​អំណាច​ស្របច្បាប់ មកប្រើប្រាស់​ខុសច្បាប់ ក្នុងការ​ចេញមុខ​ជាប​ង​ធំ​កាង​ឲ្យ ក្រុម​អជីវ​ករ​លក់ដូរ​នៅលើ​ផ្លូវ​សាធារណៈ គឺ​មិនអាច​សុំ​ការបំភ្លឺ​បានទេ ។

 


​លោក ហាក់ មុង​ហួត អភិបាលស្រុក​បារាយណ៍ បាន​ឲ្យ​ដឹងថា ជុំវិញ​ករណី​ដែល​ផ្សារ​តាំងគោក​មានការ​ដាក់ លក់ទំនិញ​នៅលើ​ផ្លូវ​សាធារណៈ​នេះ បានធ្វើ​ឲ្យ​អាជ្ញាធរ​ឈឺក្បាល ដោយសារតែ​បាន​អប់រំ​ណែនាំ​ជាច្រើន​ដង ហើយ​តែ​អជីវ​ករ​គាត់​ពុំ​ព្រម​ឈប់​នោះទេ ដោយ​ពួកគាត់​អះអាងថា ពុំមាន​ទីតាំង​ថ្មី​លក់ ទោះជា​ដេញ​ក៏ ដោយ​គឺ​ប្រៀបបាន​និង​វែក​ចក ចំណែក​អាជ្ញាធរ​ក៏​គ្មាន​ទីតាំង​ថ្មី​សម្រាប់​ដោះដូរ​ជូន​អជីវ​ករ​សម្រាប់​ការលក់​នោះដែរ ។​

 
​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​លើ​កំណាត់​ផ្លូវ​នេះ បាន​សំណូមពរ​អាជ្ញាធរ​ជួយ​ចាត់វិធានការ​រក​ទីតាំង​ថ្មី ដើម្បី​ឲ្យ​អជីវ​ករលក់ កុំ​ឲ្យ​យក​ផ្លូវ​សាធារណៈ​មក​ធ្វើជា​មុខរបរ ដើម្បី​ប្រមូល​លុយ​ចូល​ហោប៉ៅ​បុគ្គល ព្រោះ​ផ្លូវ​នេះ គឺជា​ញើស​ឈាម​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា មិន​របស់​ប្រធាន​ផ្សារ បុគ្គល​ណាមួយ​នោះទេ ដូច្នេះ សុំ​ឲ្យ​លោក​អភិបាលស្រុក ពង្រឹងគុណភាព​ការងារ ចុះ​ដោះស្រាយ​បញ្ហា​ផ្សារ​តាំងគោក​ផង    ៕ ដោយ  សុផាត​Image22_resized_6 Image15_resized_5 Image16_resized_6 Image17_resized_6 Image18_resized_6 Image19_resized_6 Image20_resized_5 Image21_resized_7

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya