ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » លោក ប៉េង អេង​ហាក់ កាង​ឈ្មួញ​ឈើ​ប្រណីត​

លោក ប៉េង អេង​ហាក់ កាង​ឈ្មួញ​ឈើ​ប្រណីត​

​ត្បូងឃ្មុំ ៖ លោក ប៉េង អេង​ហាក់ ជា​អធិការនគរបាល ស្រុក​មេមត់ ដែល​ទើប​ឡើង កាន់តំណែង​ថ្មីៗ ទទួលរង​ការចោទប្រកាន់ថា​បាន​ធ្វើជា​បង្អែក ឲ្យ​ឈ្មួញ​ឈើ​ប្រណីត​ល្បីឈ្មោះ​ស្រី វណ្ណៈ ដែល​គេ​និយម​ហៅ ចែ​ណាក់  រស់នៅ​ភូមិ​មេមត់ ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ធ្វើ​ជំនួញ​ឈើ​យ៉ាង​ពេញបន្ទុក គ្មាន​សមត្ថកិច្ច​ណា ហ៊ាន​ក្អក​ជាមួយ​គាត់​ឡើយ​។

 

មូលហេតុ​ដែល​ឈ្មួញ​ឈើ​ភេទ​ស្រី​នេះ​អាចធ្វើ​សកម្មភាព​រកស៊ី​ជួញ​ឈើ​ប្រណីត ក្នុង​អាណាចក្រ​ខេត្ត​ត្បូងឃ្មុំ​ដោយ​គ្មាន​សម​ត្ត​កិច្ច​ណា​បង្ក្រាប​ត្រូវបាន​មន្ត្រី​តូចតាច​មួយចំនួន បាន​ខ្សឹប​ប្រាប់ថា អ្នកស្រី វណ្ណៈ ដែល​គេ​និយម​ហៅ ចែ​ណាក់ នោះ​គឺជា​ភរិយា​លោក ប៉េង អេង​ហាក់ អធិការនគរបាល ស្រុក​មេមត់ ។ បច្ចុប្បន្ន​ចែ​ណាក់​កំពុង​ប្រឹង​ទាំង​ថ្ងៃ ប្រឹង​ទាំងយប់ ក្នុងការ​រកស៊ី ដឹកជញ្ជូន​ឈើ​ប្រណីតៗ​នាំ​ចេញទៅ​ស្រុក​យួន តាម​ច្រករបៀង ក្នុង​ដែ​ម​ដី ស្រុក​មេមត់​ដែល​លោក​ប្តី របសគាត់​គ្រប់គ្រង ដោយ​គ្មាន​ក្រែង​ញញើត​អ្វី​ឡើយ ហើយ​ជាទូទៅ ឈើ​របស់ ចែ​ណាក់ ដឹកជញ្ជូន​មកពី ភាគ​ខាងលើ គឺ​មកពី​ខេត្តក្រចេះ ស្ទឹងត្រែង យូរៗ​ម្តង មកពី​ខេត្តមណ្ឌលគិរី ទាំង​បេង ធ្នង់ គ្រញូង នាងនួន នាង​ចាប ហូរហែ ។ ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​មេមត់ បាន​ឲ្យ​ដឹងថា ក្នុង​១​យប់ៗ មាន​រថយន្ត​ម៉ាក កាមរី​ហើម ស្វិត ឡង់​គ្រី​ស័​រ រថយន្ត ម៉ាក​ស៊ាំ​ង​យ៉ុង និង​រថយន្ត​យី​ឌុប ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់ និង​ប្រភេទ​នាងនួន មិន​ក្រោម  ១៥​ទៅ ២០​គ្រឿង នោះទេ ប៉ុន្តែ​សមត្ថកិច្ច គ្រប់​ជំនាញ មិនដែល​បង្ក្រាប​នោះទេ ចាំតែ​រាប់​ក្បាល​ឡាន យកលុយ​ប៉ុណ្ណោះ​។

 
​រឿង​ដែល​លោក ប៉េង អេង​ហាក់ បិទ​ភ្នែក​ឬ​ធ្វើជា​បង្អែក ឲ្យ​ប្រពន្ធ​រកស៊ី​ដឹកឈើ​ប្រណីត យ៉ាង​អនាធិបតេយ្យ នាំ​ឲ្យ​មានការ​រិះគន់ ជា​ចំហ​រថា (​គាត់​ជាម​ន្ត្រី​ដែល​ផ្គើន​នឹង​ប្រសាសន៍​សម្តេច​តេ​ជោ ដែល​ណែនាំ​មន្ត្រី​ឲ្យ មុជទឹក​ឱ្យ​ដុះក្អែល កុំឱ្យ​ប្រពន្ធ​លូកដៃ ក្នុង​ការងារ​ប្តី ដូច​ពាក្យចាស់ លោក​ពោលថា ប្តី​ស័ក្តិ​៤ ប្រពន្ធ​ស័ក្តិ​៥)​។

 
តើ លោក ម៉ៅ ពៅ ស្នងការ​នគរបាល ខេត្ត​ត្បូងឃ្មុំ ទទួលបាន​ប្រយោជន៍​អ្វីខ្លះ​ពី​លោក ប៉េង អេង​ហាក់ ដែល​កំពុង​ធ្វើជា​ខ្នងបង្អែក ឲ្យ​ប្រពន្ធ​រកស៊ី​ឈើ​ខុសច្បាប់​នោះឡើយ​? បានជា​សម្ងំ​ឈឹង​ធ្វើ​មិនដឹង​ចំពោះ​បទល្មើស​ព្រៃឈើ​ដែល​ចែ​ណាក់​ប្រព្រឹត្ត​ដោយមាន​ការការពារ​ពី​លោក ប៉េង អេង​ហាក់​៕ ដោយ​៖ មាស រដ្ឋា​ chae-ra-1-500x375mao-Pov2-414x500

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya