ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ​បណ្តាល​​ឲ្យ​ប្តី​ប្រពន្ធ​រួម​ជាមួយ​កូន​ប្រុស​រងរបួស​ធ្ងន់​ ​

ឡាន​បុក​ម៉ូតូ​បណ្តាល​​ឲ្យ​ប្តី​ប្រពន្ធ​រួម​ជាមួយ​កូន​ប្រុស​រងរបួស​ធ្ងន់​ ​

​ភ្នំពេញ​៖ ប្តី​ប្រពន្ធ​មួយគូ រួមទាំង​កូនប្រុស​ម្នាក់ បាន​រងរបួស​ធ្ងន់ ខណៈពេលដែល​ពួកគេ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក គុប​ជ្រុង ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ 1BO-3441 ឌុប​គ្នា​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៤៥ ស្រាប់តែ​ត្រូវ​រថយន្ត​ម៉ាក DISCO VERY មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​នគរបាល 2-0079 បើកបរ​ដោយ​បុរស​ម្នាក់ ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ស្រា ធ្វើដំណើរ​តាម​ប​ណ្តោ​ផ្លូវ​លេខ​៤៥ ខណៈ​មកដល់​ចំណុច​ផ្លូវកែង
​លេខ​៣០ ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រថយន្ត​បាន​ទាញ​ចង្កូត​បត់​ឆ្វេង​ដៃ​បណ្តាល​ឲ្យ​ជ្រុល​ទៅបុក​ម៉ូតូ​គុប​ជ្រុង​យ៉ាង​ពេញទំហឹង ធ្វើ​ឲ្យ​ប្តី​ប្រពន្ធ​ពីរ​នាក់ និង​កូនប្រុស​របស់​ពួកគេ​ម្នាក់ទៀត ត្រូវ​រងរបួស​ធ្ងន់ បាន​រថយន្ត​សាមុយ​មក​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ ចំណែក​រថយន្ត​និង​ម៉ូតូ​គាប​ជាប់​គ្នា​រង​ការខូចខាត​គួរសម​។ ​    ​សមត្ថកិច្ច​នៅ​មិនទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​ជនរ​ង​គ្រោះ​ទាំងបី​នាក់​ខាងលើនេះ​នៅឡើយ​ទេ​។ ប៉ុន្តែ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​សហការ​ជាមួយ​នគរបាល​ចរាចរ ដកហូត​ម៉ូតូ​និង​រថយន្ត​បង្ក​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។ គួរ​បញ្ជាក់ថា
ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២១​និង​៣០​នាទី​យប់ ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្លូវ​លេខ​៤៥ កែង​ផ្លូវ​លេខ​៣០ ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ៕


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya