ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រធាន​មន្ទីរ​សាធារណការ​ខេត្តបន្ទាយមានជ័យ​ពូកែ​ក្រូមេ​ឯកសារ​ ​

ប្រធាន​មន្ទីរ​សាធារណការ​ខេត្តបន្ទាយមានជ័យ​ពូកែ​ក្រូមេ​ឯកសារ​ ​

​ខេត្តបន្ទាយមានជ័យ ៖ អំពើពុករលួយ​គ្រប់​រូបភាព នៅតែ​បន្ត​កើតមាន​ក្នុង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​ដែលមាន​លោក ស៊ីម សុវណ្ណ ត្រូវបាន​អង្គភាព ប្រឆាំង​អំពើពុករលួយ យក​ធ្វើជា​ខេត្ត​នៃ​ការចាប់ផ្តើម​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ដំបូង​គេ​ក៏ដោយ​។​
​    ​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា តាំង​ពីមុន​មកដល់​ប​ច្ចុ​ប្បន្ន អំពើពុករលួយ​បាន​ចាក់ឫស​យ៉ាង ជ្រៅ​នៅក្នុង​មន្ទីរ​សាធារណការ​នឹង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ ហើយ​បញ្ហា​នេះ​ត្រូវបាន​គេ​ដឹងថា បង្កឡើង​ដោយសារ​ការ​លោភលន់​ពី​សំណាក់​លោក​ប្រធាន​មន្ទីរ ស៊ីម សុវណ្ណ ដោយ​សហការ​យ៉ាង ស្អិតរ​មួ​ត​ជាមួយ​ការិយាល័យ​ផែនការ គណនេយ្យ​របស់​មន្ទីរ​ទើប​ធ្វើ​ឲ្យ​ពួកគេ​កិបកេង​ថវិកាជាតិ មក​ធ្វើ​មានបាន​។ ដោយសារ​កិបកេង​ថវិកាជាតិ​ស្ទើរ​គ្រប់ជំពូក​ពី​សំណាក់​លោក​ប្រធាន​មន្ទីរ ស៊ីម សុវណ្ណ បានធ្វើ​ឲ្យ​ជីវភាព​របស់គាត់​អភិវឌ្ឍន៍​លឿន ដែល​អ្នកមាន​ដើមទុន​នឹង​ទ្រព្យ សម្បត្តិ​ល្មមៗ​មិនអាច​អភិវឌ្ឍន៍​លឿន​ដូច​រូបគាត់​។ អំពើពុករលួយ​របស់​លោក ស៊ីម សុវណ្ណ ក្រៅពី​ការ​កិបកេង​ថវិកា​មិនមែន​កម្មវិធី ថវិកា​គម្រោង​នាពេល​កន្លងមក គឺ​រូបគាត់​សហការ​ជាមួយ​មន្ត្រី ជំនាញ​មួយចំនួន​ប្រព្រឹត្ត​អំពើ​ផ្តេសផ្តាស់​ដូចជា​ការរាប់​ក្បាល​ឡាន​ធុន​ធ្ងន់​ដឹកទំនិញ​យកប្រាក់​ដោយ​មិន​អនុវត្តន៍​តាមច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ការយកថ្លៃ​ធ្វើ​ស្លាក​លេខ​ឡាន​ម៉ូតូ​ស្រេច​តែ​អំពើ​ចិត្ត ធ្វើ​ឲ្យ ប្រជាពលរដ្ឋ​មានការ​ថ្នាំងថ្នាក់​ជាមួយ​រាជរដ្ឋាភិបាល​។ លោក ស៊ីម សុវណ្ណ និង​បក្ខពួក បាន​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ ប៉ុន្តែ​រឿងអាស្រូវ​របស់​ពួកគាត់​គឺ​មិន​ត្រូវបាន​ក្រុមអធិការកិច្ច និង​ក្រុម​សវនកម្ម របស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​រកឃើញ​ចំណុច​អវិជ្ជមាន​នោះទេ ហើយ​នាពេល​កន្លងមក​ក្រុម​នេះ​នៅពេល​ចុះ​ត្រួតពិនិត្យ​នៅ​មន្ទីរ​នេះ​ម្តងៗ​គឺ​ដូចជា​ទៅ​ប្រថាប់ត្រា​បង្គ្រប់កិច្ច​ទៅវិញ​។ លើសពីនោះ​ទៅទៀត​នៅពេលដែល​មន្ត្រី​តូចតាច ខិតខំ​ក្នុងការ​ទំលាយ រឿងអាស្រូវ​នៅ​មន្ទីរ​ខ្លួន​ត្រូវ​ពួកគេ​ចាត់វិធានការ ធ្វើ​ឲ្យ​អ្នក​ដែល​ខំ​រាយការណ៍​អស់ជំនឿ​។​
​    ​ចំពោះ​ការចំណាយ​ថវិកាជាតិ​និង​ថវិកា​ផ្សេងៗ របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បន្ទាយមានជ័យ បើ​មើល​ទៅលើ​ឯកសារ ដែលមាន​ចុះហត្ថលេខា​ដោយ​លោក​ប្រធាន​មន្ទីរ ស៊ីម សុវណ្ណ មើលទៅ​គួរ​ឲ្យ​សរសើរ​រាល់​ការចំណាយ​របស់​មន្ទីរ​គឺ​សូម្បីតែ​កន្ទុយ​ប្រាក់​នៃ​ការចំណាយ​២០-៣០​រៀល​ក៏មាន​ចុះ​នៅក្នុង​ការចំណាយ​មិនមាន​ការបាត់បង់​ទេ ប៉ុន្តែ​បើ​កាន់​ឯកសារ​នៃ​ការចំណាយ នានា​របស់​មន្ទីរ​និង​សាកសួរ​មន្ត្រី​ដែលមាន​ឈ្មោះ​ទទួល​ប្រាក់​ពី​ការចំណាយ​និង​ទៅ​សួរ​ដល់​ម្ចាស់​ទំនិញ និង​ដឹង​ការពិត​គឺ​ខុស​និង​ឯកសារ​យ៉ាង​សែនឆ្ងាយ ការចំណាយ​ខ្លះ​មាននៅ​លើ​តែ​ឯកសារ​របាយការណ៍ ជាក់ស្តែង​គឺ​គ្មាន ដូច្នេះ​ទើប​ធ្វើ​ឲ្យ​ពួកគេ​មានលទ្ធភាព​ក្នុងការ​កិបកេង​ថវិកាជាតិ​និង​ប្រព្រឹត្ត​អំពើ ពុករលួយ​ធ្វើ​មានបាន​នោះ​។​
​    ​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ដោយសារតែ​មន្ទីរ​មួយ​នេះ​មាន​ប្រធាន​គឺជា​មនុស្ស​ដែល​ពូកែ​ខាង ប្រព្រឹត្ត​អំពើពុករលួយ​នោះ មន្ត្រី​តូចតាច​មួយចំនួន​ដែល​មិនមែនជា​ខ្សែរយៈ​របស់គេ​គឺ​ត្រូវបាន​គេ​ជិះជាន់ និង​គម្រាម​លើ​បញ្ហា​ជាច្រើន ធ្វើ​ឲ្យ​មន្ត្រី​ទាំងនោះ​ភិតភ័យ មិន​ហ៊ាន​ប្រឆាំង​តវ៉ា​លើ​បញ្ហា​ដែល ពួកគេ​បាន​ប្រព្រឹត្ត​ខុសឆ្គង​។ ប្រធាន​មន្ទីរ​មួយ​នេះ​តែងតែ​យកឈ្មោះ​រដ្ឋមន្ត្រី​និង​មន្ត្រីជាន់ខ្ពស់ របស់​ក្រសួង​មក​អួត​ក្អេងក្អាង​ថា​សុទ្ធតែ​ស្និទ្ធស្នាល​ជាមួយ​អ្នក​ទាំងនោះ ដើម្បី​បន្លាច​មន្ត្រីក្រោមឱវាទ​។​
​    ​លោក ស៊ីម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា​រូបលោក និង​អង្គភាព​របស់លោក គឺ​ប្រព្រឹត្ត​បាន​ត្រឹមត្រូវ​មិនមាន​បញ្ហា ដូច​ការ​ចោទ​នោះទេ​។ ចំណែក​មន្ត្រី​នៅក្នុង​មន្ទីរ​បាន​អះអាងថា​ចម្លើយ​របស់លោក​ប្រធាន​មន្ទីរ ស៊ីម សុវណ្ណ គ្រាន់តែ​ជាការ​ដោះ​បន្ទុក​យករួចខ្លួន ហើយ​បើ​ចង់ដឹង​ការពិត​គឺ​ស្ថាប័ន​មាន​សមត្ថកិច្ច​ថ្នាក់ជាតិ ជាពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចុះមក​ស្រាវជ្រាវ​នឹង​ដឹង​ការពិត​៕ ដោយ​៖ ព្រហ្ម ពៅ​
2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya