ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៥ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ចំនួន០៨លើក (យប់ ០៦លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៣នាក់ (ប្រុស), របួសធ្ងន់ ១១នាក់ (ស្រី ម្នាក់) និងរបួសស្រាល ០៤នាក់ (ប្រុស) ។
បើតាមរបាយការណ៍ ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ០៨លើកនេះ បានបង្កឲ្យខូចខាត យានយន្តសរុប ១២គ្រឿង ក្នុងនោះមានម៉ូតូចំនួន ០៩គ្រឿង, រថយន្តធុនតូចចំនួន ០១គ្រឿង, រថយន្តធុនធំ ០១គ្រឿង និងយានផ្សេងៗ ០១គ្រឿង ។
មូលហេតុដែល បណ្តាលឲ្យ មានគ្រោះថ្នាក់ចរាចរណ៍ គឺល្មើសល្បឿន ០៣លើក, មិនប្រកាន់ស្តាំ ០១លើក, ប្រជែងគ្រោះថ្នាក់ ០១លើក, ស្រវឹង ០១លើក, កត្តាផ្លូវ ០១លើក និងកត្តាយានយន្ត ០១លើក ក្នុងនោះមានអ្នកជិះម៉ូតូ គ្រោះថ្នាក់ ដោយមិនបាន ពាក់មួកសុវត្ថិភាព ១៣នាក់ (យប់) ។
រថយន្តដែលត្រូវផាកពិន័យ នៅអង្គភាពប្រចាំថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៥នេះ សរុបចំនួន ៣៨៥គ្រឿង ក្នុងនោះមាន រថយន្តទេសចរណ៍គ្រូសារ ៥៣គ្រឿង, រថយន្តដឹក អ្នកដំណើរធុនតូច ១៦៦គ្រឿង, រថយន្តដឹកទំនិញធុនតូច ៧០គ្រឿង និងរថយន្តដឹកទំនិញធុនធំ ៩៦គ្រឿង ។ រថយន្តទាំងអស់ ត្រូវបានបង់ប្រាក់ ពិន័យរួចរាល់ នៅអធិការដ្ឋាននគរបាលស្រុកចំនួន៣៦គ្រឿង និងនៅស្នងការដ្ឋាននគរបាលខេត្ត ៣៤៩គ្រឿង ៕
» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ ប្រចាំថ្ងៃទី០៦ ខែមករា ផ្តាច់ជីវិតមនុស្ស ៣នាក់ និងរងរបួស ១៥នាក់