ភ្នំពេញ ៖ កាលពីថ្ងៃ អង្គារ៍ ទី ០៦ ខែ មរា ២០១៥ បាន បើកសវនាការប្រកាសសាលក្រមលើ សំណុំរឿង របស់ជន ជាប់ចោទ ចំនួន០៥ នាក់ ដែលជាប់ចោទ ពីបទជួញដូរគ្រឿង ញៀន និង សមគំនិត ក្នុងអំពើ ជួញដូរគ្រឿនញៀន ប្រព្រឹតនៅក្នុង សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានី ភ្នំពេញ កាលពីកំឡុងខែ មិថុនា ឆ្នាំ ២០១៤។
តុលាការបាន ប្រកាសសាលក្រម ផ្តន្ទាទោស ពួកគេ ដាក់គុកម្នាក់ៗ រយៈពេល ពី៣ ទៅ ៤ឆ្នាំ និង ផាក ពិន័យជាប្រាក់ ម្នាក់ៗ ចំនួន៤លានរៀល ផ្សេងទៀត សម្រាប់ដាក់ចូលក្នុងថវិកា ជាតិ។
ជន ជាប់ចោទទាំង៥នាក់ខាងលើនេះ មានឈ្មោះ ទី១-ឈ្មោះ ណែត និត ភេទ ប្រុស អាយុ ៤១ឆ្នាំ ទី២-ឈ្មោះ ភ្លៀង ខៀវ ភេទប្រុស អាយុ ៤៤ ទី ៣-ឈ្មោះ សូ ម៉ៅ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ទី៤- ឈ្មោះ ថល់ ប៊ុននី ភេទប្រុស អាយុ ៣១ឆ្នាំ។ អ្នកទាំង៤នេះ ត្រូវបានតុលាការ សម្រេច ផ្តន្ទាទោស ម្នាក់ៗ កំណត់ ៤ឆ្នាំ និង ផាកពិន័យជាប្រាក់ ម្នាក់ៗ ចំនួន៤លានរៀល ផ្សេងទៀត សម្រាប់ដាក់ចូលក្នុងថវិកា ជាតិ។ ចំណែកឯ ឈ្មោះ លន់ លីម ភេទប្រុស អាយុ ៣១ ត្រូវបានតុលាការ ដាក់ពន្ធនាគារ កំណត់ ៣ ឆ្នាំ និង ផាកពិន័យជាប្រាក់ ចំនួន៤លានរៀល៕
» ព័ត៌មានជាតិ » សាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោស ជនជាប់ចោទ ៥នាក់ ដាក់គុកម្នាក់ៗពី៣ ទៅ៤ឆ្នាំ ពីបទ ជួញដូរគ្រឿងញៀន